កីឡា

ក្លឹប Bayern Munich កំពុងបើកការចចារជាសម្ងាត់ជាមួយនឹងក្លឹបអ្នកតំណាងរបស់ខ្សែប្រយុទ្ធ Malcom ខណៈដែលក្លឹបជិតឈានដល់ការព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធនេះហើយ

BY
Khmernote Media
February 26, 2018

ក្លឹប Bayern Munich បានបើកការចរចាជាសម្ងាត់ជាមួយតំណាងខ្សែប្រយុទ្ធ Malcom របស់ក្លឹប Bordeaux ក្នុងការផ្ទេរខ្សែប្រយុទ្ធរូបនេះចេញពីទឹកដីបារាំងនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ក្លឹបយក្សអាឡឺម៉ង់មួយនេះបានទាក់ទងជាមួយនឹងអ្នកតំណាងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះជាច្រើនសប្ដាហ៍មកហើយ ហើយក្លឹប Bayern Munich បានចាប់ផ្ដើមចចារជាមួយនឹងអ្នកតំណាងខ្សែប្រយុទ្ធ Malcom ហើយលើកិច្ចសន្យាព្រមព្រៀងនាំយកខ្សែប្រយុទ្ធរូបនេះទៅកាន់ក្លឹប Bayern Munich នៅក្នុងទីផ្សារដោះដូករកីឡាកររដូវក្ដៅខាងមុខនេះ។

ក្រៅពីក្លឹប Bayern Munich មានក្លឹបកាំភ្លើងធំ Arsenal និងក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក៏ចង់បានខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលមួយនេះដូចគ្នា ក្លឹប Bordeaux បានកំណត់តម្លៃខ្លួនខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃផ្ទេរ 52លានផោន ប៉ុន្ដែក្លឹប Bayern Munich ជឿជាក់ថាពួកគេនឹងអាចនាំយក Malcom ទៅកាន់ទឹកដីអាឡឺម៉ង់បាននៅក្នុងរដូវកាលក្រោយនេះ។

បុត្រ

ប្រភព៖ Goal

 

Share This Post: