ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្រុម Yokohama Tire និងក្រុម BSL Original ដឹកដៃគ្នាឡើងទៅវគ្គ Live Show 24 ចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3

    BY Khmernote Media February 26, 2018
    ក្រុម Yokohama Tire និងក្រុម BSL Original ដឹកដៃគ្នាឡើងទៅវគ្គ Live Show 24 ចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3

    នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 6 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមហ៊ុន Ganzberg Beer បានស្វែងរកឃើញ 2 ក្រុមទៀតហើយដែលបានបន្ដដំណើរទៅកាន់វគ្គ Live Show 24 ចុងក្រោយ។

    នៅក្នុងការប្រកួតដ៏ស្វិតស្វាញទាំងពីរគូរកាលពីរាត្រីម្សិលមិញនេះ បានធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដង ទាំងការសម្រុកនិងវាយបកលឿនពិតជាធ្វើអោយការប្រកួតរបស់គូរទាំងពីរកាលពីម្សិលមិញនេះពិតជាជក់ចិត្តមែនទែន។ ហើយពីរក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម Yokohama Tire និងក្រុម BSL Original។

    លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖
    ក្រុម Yokohama Tire យកឈ្នះក្រុម T3 ដោយលទ្ធផល 5-3
    ក្រុម BSL Original យកឈ្នះក្រុមលេខ 1 ប្រចាំខេត្តកំពង់ចាមគឺក្រុម Inter KPC FC ដោយលទ្ធផល 8-3។

    ក្រុម Yokohamar Tire និងក្រុម BSL Original នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 24 ក្រុមខាងមុខនេះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង

    កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

    របៀបទាញយក៖
    – ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
    – ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

    បុត្រ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay