Juventus ប្រកាសឈ្មោះកីឡាករទាំង 23 រូបដែលត្រូវមានភារៈកិច្ចប្រជែងយកពានរង្វាន់ UEFA Champion League នេះហើយ
- September 4, 2018
ខណៈដែលការប្រកួតពានរង្វាន់ UEFA Champion League នឹងមកដល់នៅក្នុងពាក់កណ្ដាលខែកញ្ញានេះ ក្លឹបសេះបង្កង់ Juventus បានប្រកាសបង្ហាញសមាសភាពកីឡាករទាំង 23 របស់ពួកគេដែលត្រូវមានភារៈកិច្ចចូលរួមដណ្ដើមពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League នៅក្នុងរដូវកាលថ្មីនេះស្របពេលដែល Juventus ត្រូវបានគេរំពឹងទុកថានឹងក្លាយជាបេក្ខភាពដណ្ដើមពានរង្វាន់ UEFA Champion League ដ៏សំខាន់មួយក្រោយវត្តមានរបស់ Ronaldo មកដល់។

នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League រដូវកាលនេះក្លឹបសេះបង្កង់ Juventus ស្ថិតនៅក្នុងពូល H ដែលមានដូចជាក្លឹប Valencia, Mancheser United និង Young Boys។ ហើយប្រកួតដំបូងរបស់ Juventus នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League រដូវកាល 2018/2019 នេះនឹងត្រូវប៉ះជាមួយនឹង Valencia នៅក្នុងថ្ងៃទី 19 ខែកញ្ញានេះ។ តោះមកស្គាល់សមាសភាពកីឡាករ Juventus ទាំង 23 រូបដែលត្រៀមចូលរួមប្រកួតពានរង្វាន់ UEFA Champion League រដូវកាលថ្មីនេះទាំងអស់គ្នា។
1 Szczesny
2 De Sciglio
3 Chiellini
4 Benatia
5 Pjanic
6 Khedira
7 Ronaldo
10 Dybala
11 Douglas Costa
12 Alex Sandro
14 Matuidi
15 Barzagli
16 Cuadrado
17 Mandzukic
18 Kean (B List)
19 Bonucci
20 Cancelo
21 Pinsoglio
22 Perin
23 Emre Can
24 Rugani
30 Bentancur
33 Bernardeschi

បុត្រ
ប្រភព៖ 90min
- Share This Post:






