កីឡា

Ronaldo ទុករឿងសុតបញ្ចូលទីមួយឡែកសិន មកលំហែខួរដេកអោបមិត្តស្រីបន្ធូរអារម្មណ៍វិញ

BY
Khmernote Media
September 5, 2018

បន្ទាប់ពីក្លឹបទាំងអស់ត្រូវបានសម្រាកដើម្បីឲ្យកីឡាករសម្រាកលំហែកាយ និងត្រៀមត្រលប់ទៅជួយក្រុមជម្រើសជាតិរៀងៗខ្លួនវិញនោះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចំណាយពេលវេលារបស់ខ្លួនមកសម្រាកលំហែកាយជាមួយនឹងមិត្តស្រីរបស់គេ Georgina Rodriguez នៅលើកោះ Sardinia។

បន្ទាប់ពីចូលរួមជាមួយនឹងក្លឹប Juventus នៅក្នុងរដូវកាលថ្មីនេះ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះមិនទាន់បានសុតបញ្ចូលទីឲ្យក្លឹប Juventus នៅឡើយទេ ខណៈដែល Ronaldo បង្ហាញខ្លួនឲ្យ Juventus បាន 3 ប្រកួតរួចមក។

នៅក្នុងពេល International Break នេះខ្សែប្រយុទ្ធ Cristiano Ronaldo បានទុករឿងសុតបញ្ចូលទីឲ្យ Juventus មួយឡែកសិន ដោយនាំមិត្តស្រីរបស់គេ Georgina Rodriguez ទៅកំសាន្ដលំហែកាយនៅឯកោះ Sardinia ប្រទេសអ៊ីតាលី។ នៅក្នុងបណ្ដាញសង្គមទំនាក់ទំនងរបស់ Georgina Rodriguez បានបង្ហោះឲ្យដឹងថា៖ ការអោបដ៏កក់ក្ដៅចំពោះបងនៅពេលដែលបងរងារ អូនស្រឡាញ់បង Cristiano។ ការផ្ដល់ភាពកក់ក្ដៅរបស់ Georgina Rodriguez ចំពោះ Ronaldo នេះគឺផ្ដល់ភាពកក់ក្ដៅនិងទំនុកចិត្តឲ្យ Ronaldo ឡើងវិញ ស្របពេលដែល​ Ronaldo មិនទាន់មានឱកាសសុតបញ្ចូលទីបាន 1 គ្រាប់នៅឡើយ។

បុត្រ

ប្រភព៖ Marca

Share This Post: