ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Jurgen Klopp ចង់បាន Rabiot មកជួយលេងឲ្យ Liverpool នៅក្នុងរដូវកាលក្រោយ

    BY Khmernote Media September 6, 2018
    លោក Jurgen Klopp ចង់បាន Rabiot មកជួយលេងឲ្យ Liverpool នៅក្នុងរដូវកាលក្រោយ

    ក្លឹបហង្សក្រហម Liverpool កំពុងមានទំនាក់ទំនងជាមួយនឹងភ្នាក់ងាររបស់ខ្សែបម្រើ Adrien Rabiot របស់ក្លឹបអ្នកមានបារាំង PSG ទាក់ទងនឹងការផ្ទេរខ្សែបម្រើ Rabiot ចេញពីទឹកដីបារាំងមកកាន់អង់គ្លេសនៅក្នុងរដូវកាលក្រោយ។

    យោងតាមការចុះផ្សាយរបស់សារពត៌មាន ESPN បានឲ្យដឹងថា៖ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះនឹងបញ្ចប់កុងត្រាជាមួយនឹងក្លឹប PSG នៅក្នុងពេលបញ្ចប់រដូវកាលថ្មីនេះ ខណៈដែលពេលនេះ Rabiot មិនទាន់បានចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹង PSG នៅឡើយទេ ស្របពេលដែល Rabiot កំពុងមានទំនាក់ទំនងជាមួយនឹង Barcelona ហើយអាចនឹងចាកចេញទៅកាន់ Barcelona នៅពេលដែលកុងត្រារបស់គេជាមួយនឹងក្លឹប PSG បានបញ្ចប់។

    ប៉ុន្ដែលោក Jurgen Klopp កំពុងសម្លឹងមើលនាំយកខ្សែបម្រើរូបនេះមកកាន់ទឹកដី Anfield នៅពេលដែលកុងត្រារបស់គេបញ្ចប់ ហើយគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool គិតជា Rabiot អាចនឹងក្លាយជាខ្សែបម្រើដ៏សំខាន់សម្រាប់ក្លឹបនៅពេលដែលរូបគេចូលរួមជាមួយនឹង Liverpool។ រំលឹកឡើងវិញកាលពីលោក Jurgen Klopp នៅដឹកនាំក្លឹប Borrusia Dortmund គ្រូបង្វឹករូបនេះបានព្យាយាមទិញ Rabiot ពី PSG ដូចគ្នា ប៉ុន្ដែត្រូវបរាជ័យដោយសារតែ Rabiot បដិសេធមិនព្រមចូលរួមជាមួយនឹងលោក Klopp។

    បុត្រ

    ប្រភព៖ Goal

    Share This Post: