អនាគតរបស់ Messi នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនពុំទាន់ប្រាកដថាយ៉ាងណានៅឡើយទេ
- September 7, 2018
យោងតាមសម្ដីរបស់គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បានឲ្យដឹងថា៖ អនាគតរបស់ Messi នៅឯក្រុមជម្រើសជាតិអាហ្សង់ទីនយ៉ាងណាមិនទាន់ដឹងនៅឡើយទេ ហើយពួកយើងក៏មិនទាន់ដឹងច្បាស់ពីអនាគតរបស់ Messi ដែរ។

អនាគតរបស់កំពូលខ្សែប្រយុទ្ធ Lionel Messi កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះចាកចេញពីក្រុមជម្រើសជាតិអាហ្សង់ទីនមិនចូលរួមប្រកួតមិត្តភាពជាមួយនឹងហ្គាតេម៉ាឡា និង កូឡុំប៊ី។ ខ្សែប្រយុទ្ធ Lionel Messi បានអវត្តមានពីក្រុមជម្រើសជាតិអាហ្សង់ទីនបន្ទាប់ពី Messi មិនអាចជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឆ្លងផុតវគ្គ 16 ក្រុមចុងក្រោយក្នុងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។ ់
យោងតាមសម្ដីរបស់លោក Lionel Scaloni ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីនបាននិយាយថា៖ ខ្ញុំបាននិយាយជាមួយនឹង Messi ខ្ញុំមិនទាន់ប្រាកដច្បាស់នៅឡើយទេ ពួកយើងនឹងរង់ចាំបញ្ជីឈ្មោះកីឡាករបន្ទាប់របស់អាហ្សង់ទីននៅក្នុងពេលប្រកួតខាងមុខ។ ពួកយើងនឹងដឹងពីអនាគតរបស់ Messi ក្នុងពេលឆាប់ៗនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






