កីឡា

ទីបំផុតឯកសណ្ឋានក្នុងដីរបស់ក្រុមជម្រើសជាតិកម្ពុជាបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ

BY
Khmernote Media
September 8, 2018

ទីបំផុតឯកសណ្ឋានក្នុងដីរបស់ក្រុមជម្រើសជាតិកម្ពុជាបានលេចចេញជារូបរាងថ្មីនៅក្នុងព្រឹកនេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយឯកសណ្ឋានក្នុងដីនេះនិងត្រូវយកមកប្រើប្រាស់នៅក្នុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិម៉ាឡេស៊ីនៅក្នុងថ្ងៃទី 10 ស្អែកនេះ។

អាវជម្រើសជាតិកម្ពុជានឹងត្រូវដាក់លក់ជាផ្លូវការនៅក្នុងថ្ងៃនេះផងដែរ។ តម្លៃនៃអាវរបស់ក្រុមជម្រើសជាតិកម្ពុជាគឺមានតម្លៃ 80000៛ ហើយចំពោះទីតាំងលក់ឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជានេះគឺមានចំនួន 9 ទីតាំងនៅក្នុងរាជធានីភ្នំពេញ។ ទីតាំងទាំង 9 មានដូចជា៖
1. ពហុកីឡដ្ឋានជាតិ
2. Home Sport Intercon
3. Home Sport Original
4. Home Sport NB
5. Home Sport Blue
6. Brands Sport
7. Fan Sport
8. Mk sport
9. Isport Premium Shop


បុត្រ

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Share This Post: