អន្តរជាតិ
ស្ត្រីថៃម្នាក់ដែលកំពុងមានផ្ទៃពោះ ៧ខែបានទទួលមរណភាពក្រោយបានឆ្លងកូវីដ ១៩ បំប្លែងខ្លួន Delta
BY Pheakdey
July 13, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា មានស្រ្តីជនជាតិថៃដែលកំពុងមានផ្ទៃពោះម្នាក់បានស្លាប់ក្រោយបានឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta។ ស្រ្តីរងគ្រោះរូបនេះមានអាយុ ៣៤ ឆ្នាំ រស់នៅក្នុងខេត្ត Prachuap Khiri Khan ភាគខាងលិចប្រទេសថៃ និងកំពុងមានផ្ទៃពោះ ៧ខែ។

បើតាមលោកវេជ្ជបណ្ឌិត Suriya Kooharat ដែលប្រធានមន្ទីរពេទ្យខេត្តខាងលើនេះបានឲ្យដឹងថា ស្រ្តីរងគ្រោះបានតេស្តវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី ២៧ ខែមិថុនា បន្ទាប់មកនៅក្នុងថ្ងៃទី ៩ ខែកក្កដាគាត់ចាប់ផ្តើមមានអាការៈឈឺទ្រូងនិងពិបាកដកដង្ហើមខ្លាំង ហើយនៅក្នុងថ្ងៃទី ១០ ខែកក្កដាគាត់ក៏បានស្លាប់តែម្តងក្រោយពីក្រុមវេជ្ជបណ្ឌិតបានព្យាយាមជួយសង្គ្រោះជីវិតរបស់គាត់អស់ពីសមត្ថភាព៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍