ស្អែកនេះនឹងដឹងច្បាស់ថាក្រុមណាខ្លះដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ហើយក្រុមណាខ្លះដែលត្រូវត្រលប់ទៅផ្ទះវិញ
- September 8, 2018
ការប្រកួតពានរង្វាន់ Ganzberg Cup វគ្គ 8 ក្រុមចុងក្រោយឈានដល់សប្ដាហ៍ទី 2 ហើយ ខណៈដែលក្នុងរាត្រីស្អែកយើងនឹងដឹងថាក្រុមណាខ្លះដែលបន្ដដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្នុងរាត្រីស្អែកនេះគឺជាថ្ងៃកាត់សេចក្ដីដែលសម្រេចថាក្រុមណាខ្លះដែលបន្ដដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយនឹងក្រុមហ៊ុន Ganzberg Beer ហើយក្រុមណាខ្លះដែលអស់ឱកាសបន្ដដំណើរត្រឹមវគ្គ 8 ក្រុមចុងក្រោយនេះ។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ពិតជាពិបាកស្មានថាក្រុមណាដែលត្រូវបន្ដដំណើរទៅវគ្គបន្ទាប់ណាស់ ដោយសារតែក្រុមទាំងអស់សុទ្ធតែខ្លាំងហើយការប្រកួតនីមួយៗពិតជាមានភាពស្វិតស្វាញនិងតានតឹងមែនទែនដែលធ្វើឲ្យការប្រកួតក្នុងពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះពិតជាល្អមើល។
នៅក្នុងថ្ងៃស្អែកក្រុមដែលត្រូវប៉ះគ្នានៅក្នុងវគ្គ 8 ក្រុមចុងក្រោយមានដូចជា៖
1. ក្រុម ឱម៉ាល់ FC ប៉ះជាមួយនឹងក្រុម កណ្ដុរសរ FC នៅវេលាម៉ោង 8:00 យប់
2. ក្រុម Sisophon FC ប៉ះជាមួយនឹងក្រុម បងឆើត FC នៅវេលាម៉ោង 9:00 យប់។

បុត្រ
- Share This Post:






