Gareth Bale និង Ozil មិនមានឈ្មោះក្នុងបញ្ជី FIFA FIFPro នោះទេ
- September 11, 2018
ខ្សែបម្រើ Gareth Bale និង Mesut Ozil មិនមានឈ្មោះក្នុងបញ្ជីឡើយខណៈដែល FIFPro បានបង្ហាញពីបញ្ជីឈ្មោះកីឡាករសម្រាប់ World XI នៅឆ្នាំនេះ។

Ozil បានជួយឱ្យ Arsenal ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League នៅឆ្នាំ 2017-18 ប៉ុន្តែកីឡាកររូបនេះមិនមានឈ្មោះក្នុងបញ្ជី FIFPro ទេ។

កីឡាករវ័យ 29 ឆ្នាំ Bale បានជួយ Real Madrid ឈ្នះជើងឯក3លើកជាប់ៗគ្នានៃក្របខ័ណ្ឌ Champions League ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Liverpool កាលពីខែឧសភា។ ក្រុមកីឡាករល្អប្រចាំឆ្នាំនេះនឹងត្រូវបានបោះឆ្នោតដោយកីឡាករបាល់ទាត់អាជីពជាង 25.000 នាក់មកពី 65 ប្រទេសជុំវិញពិភពលោកជាមួយនឹងការពេញចិត្តនឹងបង្ហាញនៅក្នុងកម្មវិធីពានរង្វាន់ The Best Awards របស់ FIFA នៅថ្ងៃទី 24 ខែកញ្ញាខាងមុខនេះ។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Goal
- Share This Post:






