អេស៉្បាញលត់ក្រុមជើងឯករង World Cup 2018 យ៉ាងចាស់ដៃក្នុងលទ្ធផល 6-0
- September 12, 2018
ក្រុមជម្រើសជាតិអេស៉្បាញក្រោមការដឹកនាំរបស់លោក Luis Enrique ដែលបានផ្តួលអង់គ្លេសនៅឯកីឡដ្ឋាន Wembley ក្នុងការប្រកួតបើកឆាករបស់ពួកគេកាលពីថ្ងៃសៅរ៍បានបន្តទម្រង់លេងដ៏ល្អនិងបានយកឈ្នះក្រុមជើងឯករង FIFA World Cup 2018 ក្រូអាតក្នុងលទ្ធផល ៦-0។
កីឡាករ Marco Asensio បានរកគ្រាប់បាល់ដំបូងរបស់ខ្លួនក្នុងក្រុមជម្រើសជាតិដែលជាគ្រាប់បាល់ពីចម្ងាយប្រមាណជា 20 ម៉ែត្រធ្វើឲអ្នកចាំទីក្រូអាត Lovre Kalinic សង្គ្រោះមិនបានឡើយ។


គ្រាប់បាល់របស់អេស៉្បាញគឺរកបានដោយកីឡាករ Saul, Marco Asensio, Rodrigo, Sergio Ramos, Isco និងគ្រាប់បាល own goal របស់ក្រូអាត។ ក្រុមជម្រើសអេស្ប៉ាញបានឈ្នះពីរប្រកួតក្នុងក្របខ័ណ្ឌ Nation League ឈរកំពូលតារាង A មាន 6 ពិន្ទុ។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ BBC
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






