ខ្សែការពារ Boateng ប្រាប់ពីមូលហេតុដែលបដិសេធមិនចូលរួមលេងជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវកាលនេះ
កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅខ្សែការពារសញ្ជាតិអាឡឺម៉ង់ Jerome Boateng ទទួលបានការចាប់អារម្មណ៍ពីក្លឹបបិសាចក្រហម Manchester United និងក្លឹបអ្នកមានបារាំង PSG ប៉ុន្ដែចុងក្រោយ Boateng នៅតែសម្រេចចិត្តលេងឲ្យ Bayern Munich ដដែលទោះបីជាលោក Jose Mourinho ព្យាយាមបញ្ចុះបញ្ចូល Boateng យ៉ាងមិចក៏ដោយ។

នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅ ពាក្យចចាមអារាមជាច្រើនបានលេចឡើងថា Boateng នឹងចាកចេញពីក្លឹប Bayern Munich ប៉ុន្ដែចុងក្រោយ Boateng សម្រេចបន្ដស្នាក់នៅជាមួយនឹង Bayern Munich ដដែល ខណៈដែលឆ្នាំនេះគឺជារដូវកាលទី 8 ហើយដែល Boateng លេងឲ្យ Bayern Munich។
នៅក្នុងបទសំភាសន៍ជាមួយនឹងកាសែត Bild ខ្សែការពារសញ្ជាតិអាឡឺម៉ង់រូបនេះបាននិយាយថា៖ ខ្ញុំត្រូវក្លឹប PSG និង Manchester United ទាក់ទង។ ខ្ញុំមិនចង់ទៅណាឆ្ងាយពី Bayern ទេប៉ុន្ដែរីករាយចំពោះការសាកល្បងការប្រកួតប្រជែងថ្មី។ ខ្ញុំមានអារម្មណ៍ល្អនៅ Bayern ហើយក៏ក្លឹបធំជាងគេនៅក្នុងពិភពលោកផងដែរ។ ខ្ញុំបានទូរស័ព្ទទៅកាន់លោក Jose ហើយអរគុណទៅគាត់ដែលបានចាប់អារម្មណ៍ខ្ញុំ ប៉ុន្ដែវាពិតជាពិបាកដែលឲ្យខ្ញុំចាកចេញពី Bayern Munich។

បុត្រ
ប្រភព៖ Goal