ខ្មែរណូត

ស្វែងរក

  • កីឡា

    ចំណុចពិសេសរបស់ Apple Watch ស៊េរីថ្មី ដែលនឹងបង្ហាញខ្លួននាយប់នេះ

    BY Khmernote Media September 12, 2018
    ចំណុចពិសេសរបស់ Apple Watch ស៊េរីថ្មី ដែលនឹងបង្ហាញខ្លួននាយប់នេះ

    ថ្វីបើមនុស្សភាគច្រើនផ្តោតលើការបង្ហាញខ្លួន iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple នៅយប់ថ្ងៃពុធនេះក៏ដោយ ក៏វាជាឱកាសមួយ ដែលក្រុមហ៊ុន Apple នឹងយកពេលនេះ ដើម្បីរៀបចំបង្ហាញនាឡិកាឆ្លាតវៃ Apple Watch ស៊េរីថ្មីរបស់ខ្លួនដែរ។ តាមរយៈសារព័ត៌មានបរទេសបានបង្ហាញឲ្យឃើញថា Fan របស់ក្រុមហ៊ុន Apple ជាច្រើនកំពុងតែរំភើបជាមួយនឹង Apple Watch ជំនាន់ថ្មីនេះ ដែលបានលេចធ្លាយកន្លងទៅនេះ។

    យោងតាមព័ត៌មានលេចធ្លាយកន្លងមកបានបង្ហាញថា នាឡិកាឆ្លាតវ៉ៃ Apple Watch ជំនាន់ក្រោយនេះ នឹងមានរូបរាងដដែល ប៉ុន្តែមានផ្ទៃអេក្រង់ធំជាងមុន ដោយសារតែស៊ុមគែមជុំវិញរបស់នាឡិកាត្រូវបានរចនាឲ្យស្តើងជាងមុន។ ចំណែកឯទំហំថ្មវិញត្រូវបានបន្ថែមឲ្យកាន់តែខ្លាំងជាងមុន ព្រមទាំង update ប្រព័ន្ធជំនួយការសម្លេង Siri ឲ្យកាន់តែមានសមត្ថភាពឆ្លាតវ៉ៃជាងមុន ហើយសម្រាប់ Apple Watch ជំនាន់ទី៥នេះ នឹងដំណើរការឲ្យប្រព័ន្ធប្រតិបត្តិការ WatchOS 5 ដែលជាប្រតិបត្តិការចុងក្រោយបំផុត៕

    អត្ថបទ៖ ឧស្សាហ៍
    ប្រភព៖ bgr

    Share This Post: