ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Diego Simeone មិនចង់ចុះហត្ថលេខានាំយកកូនប្រុសរបស់គាត់មកកាន់ AT Madrid នោះទេ

    BY Khmernote Media September 12, 2018
    លោក Diego Simeone មិនចង់ចុះហត្ថលេខានាំយកកូនប្រុសរបស់គាត់មកកាន់ AT Madrid នោះទេ

    លោក Diego Simeone បានច្រានចោលជម្រើសនៃការចុះហត្ថលេខាលើកូនប្រុសរបស់គាត់ឈ្មោះ Giovanni នាពេលអនាគតបើទោះបីជាកូនប្រុសរបស់គាត់មានគុណភាពក្នុងការលេងក្រោមការដឹកនាំរបស់លោកក៏ដោយ។

    កីឡាករអាហ្សង់ទីនវ័យ 23 ឆ្នាំដែលបានស៊ុតបាល់បញ្ចូលទីក្រុមជម្រើសជាតិរបស់គាត់ជាលើកដំបូងជាមួយនឹងប្រទេសហ្គាតេម៉ាឡាបានចាប់ផ្តើមជាប់ជម្រើសដំបូងនៅអ៊ីតាលីជាមួយនឹងក្លឹប Fiorentina។

    លោក Diego Simeone បាននិយាយថា “Giovanni គឺជាក្មេងប្រុសម្នាក់ដែលមានអ្វីៗគ្រប់យ៉ាងប៉ុន្តែខ្ញុំនឹងមិនចុះហត្ថលេខាលើរូបគាត់ឡើយ”។ ប្រហែលជាថ្ងៃដែលខ្ញុំមិននៅ Atletico Madrid គាត់នឹងអាចនឹងមកកាន់ទីនេះបាន” ។

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ Marca

     

    Share This Post: