ខ្មែរណូត

ស្វែងរក

  • កីឡា

    ប្រធានក្លឹប Palermo ដែលលក់ Dybala ឲ្យ Juventus នោះអះអាងថា៖ Dybala នឹងចាកចេញពី Juventus នៅក្នុងខែមករាខាងមុខនេះ

    BY Khmernote Media September 13, 2018
    ប្រធានក្លឹប Palermo ដែលលក់ Dybala ឲ្យ Juventus នោះអះអាងថា៖ Dybala នឹងចាកចេញពី Juventus នៅក្នុងខែមករាខាងមុខនេះ

    ប្រធានក្លឹប Palermo លោក Maurizio Zamparini ដែលជាអ្នកលក់ Dybala ឲ្យមកកាន់ Juventus នោះបានអះអាងថាខ្សែបម្រើប្រយុទ្ធវ័យក្មេងសញ្ជាតិអាហ្សង់ទីនរូបនេះនឹងចាកចេញពីក្លឹបសេះបង្កង់ Juventus នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ បន្ទាប់ពី Dybala ត្រូវបានក្លឹបនៅអេស្ប៉ាញនិងអង់គ្លេសដាក់សំណើរសុំទិញ។

    លោក Zamparini ដែលជាអ្នកឲ្យ Dybala ទៅកាន់ Juventus កាលពីឆ្នាំ 2015 នោះចង់ឲ្យ Dybala ចាកចេញពី Juventus ហើយផ្ទេរទៅកាន់លីគកំពូល Laliga នៅក្នុងខែមករាខាងមុខនេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងសារពត៌មាន RMC Sport ប្រធានក្លឹប Palermo លោក Maurizio Zamparini បាននិយាយថា៖ រាល់ពេលដែលខ្ញុំនឹកឃើញការចាកចេញរបស់ Dybala វាធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ Dybala នៅឯ Juventus ក្រោមការដឹកនាំរបស់លោក Allegri, Dybala គាត់បានត្រឹមអង្គុយកៅអីបម្រុងតែប៉ុណ្ណោះ។ កាលពី 2 ឆ្នាំមុនខ្ញុំបានផ្ញើសារនិងផ្ដល់យោបល់ឲ្យ Dybala ទៅលេងនៅអេស្ប៉ាញ មិនមែនអ៊ីតាលីទេ ប៉ុន្ដែចុងក្រោយ Dybala គាត់សម្រេចចិត្តចូលរួមជាមួយនឹង Juventus។ Dybala នឹងចាកចេញពី Juventus តែក្លឹបយក្សអ៊ីតាលីមួយនេះបានទាមទារតម្លៃខ្លួន Dybala ដល់ទៅ 120លានអឺរ៉ូ ឯណោះប៉ុន្ដែគាត់នឹងចាកចេញដោយសារតែ Dybala ទទួលបានសំណើរជាច្រើនពីអេស្ប៉ាញនិងអង់គ្លេស។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post: