អន្តរជាតិ

នូវែលសេឡង់ផ្តល់ការយល់ព្រមជាបណ្តោះអាសន្ន សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca

BY
autoadmin
July 29, 2021

លោក Ayesha Verrall រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាលនៃប្រទេសនូវែលសេឡង់ បានផ្តល់ការយល់ព្រមជាបណ្តោះអាសន្នសម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ចំពោះបុគ្គលដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ជម្រាបដែរថា នូវែលសេឡង់ទទួលបានវ៉ាក់សាំងរបស់ AstraZeneca ចំនួន ៧.៦ លានដូស តាមរយៈកិច្ចព្រមព្រៀងទិញជាមុនជាមួយក្រុមហ៊ុនអង់គ្លេស-ស៊ុយអែតមួយនេះកាលពីឆ្នាំមុន។

រហូតមកដល់ពេលនេះប្រទេសនូវែលសេឡង់ បានប្រើប្រាស់តែវ៉ាក់សាំង Pfizer-BioNTech មួយប៉ុណ្ណោះ សម្រាប់បង្ការជំងឺ COVID-19 ជូនពលរដ្ឋរបស់ខ្លួន។ កាលពីសប្តាហ៍មុនប្រទេសនូវែលសេឡង់ ក៏បានផ្អាកការរៀបចំការធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័កជាមួយប្រទេសអូស្ត្រាលី យ៉ាងហោចណាស់រយៈពេល ៨ សប្តាហ៍ ដោយសារថាជំងឺ COVID-19 វ៉ារ្យ៉ង់ Delta កំពុងមានការឆ្លងរាលដាលខ្លាំងពេក។

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: