អ្នកជំនាញរបស់រដ្ឋាភិបាលជប៉ុនព្រមានថា ករណីជំងឺកូវីដ១៩របស់ប្រទេសជប៉ុនសព្វថ្ងៃនេះ ល្មមអាចដាក់ប្រទេសទាំងមូលចូលក្នុងគ្រាអាសន្នបាន
- BY
- autoadmin
- August 5, 2021
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនគឺលោក Yasutoshi Nishimura ដែលទទួលបន្ទុកឆ្លើយតបនឹងជំងឺ COVID-19 នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ នេះបាននិយាយថា សមាជិកក្រុមអ្នកជំនាញរដ្ឋាភិបាលមួយចំនួនបានព្រមានថា ការកើនឡើងនៃករណីជំងឺ COVID-19 នាពេលថ្មីៗនេះ គឺធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីដាក់ភាពអាសន្នទូទាំងប្រទេសបាន។ លោកបាននិយាយថា គណៈកម្មាធិក៏បានយល់ព្រមចំពោះសំណើររបស់រដ្ឋាភិបាល ដើម្បីធ្វើការពង្រីកការរឹតត្បិតក្នុងគ្រាអាសន្នលើខេត្តចំនួន ៨ បន្ថែមទៀតផងដែរ។

ជម្រាបដែរថា ប្រទេសជប៉ុនបានប្រឈមនឹងការឆ្លងប្រចាំថ្ងៃកាន់តែអាក្រក់នារយៈពេលចុងក្រោយនេះ ដោយជាក់ស្ដែងខ្លួនបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៤,២០៧ ករណី កាលពីថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់ប្រទេសនេះ។ គិតមកទល់ពេលនេះ ចំនួនសរុបនៃករណីជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ៩៧១,៩០៤ ករណី ខណៈចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១៥,២៤៦ នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






