អន្តរជាតិ

តុលាការស៊ីវិលថៃដាក់ការប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ចំពោះការប្រើប្រាស់អំណាចលើសពីច្បាប់រដ្ឋធម្មនុញ្ញ

BY
autoadmin
August 7, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Coconuts Bangkok កាលពីថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា តុលាការថៃបានសម្រេចដាក់ការប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ចំពោះការប្រើប្រាស់សិទ្ធិអំណាចជ្រុលពេករបស់លោក បន្ទាប់ពីលោកបានហាមឃាត់រាល់ប្រព័ន្ធផ្សព្វផ្សាយ ឬព័ត៌មានណាមួយ ដែលអាចបង្កឱ្យមានការភ័យខ្លាចជាសាធារណៈបាន។ តុលាការស៊ីវិលថៃបានចេញដីកាជាបន្ទាន់មួយ បន្ទាប់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងមេធាវីសិទ្ធិមនុស្សមួយក្រុម បានដាក់ញត្តិទៅកាន់តុលាការចំពោះការរំលោភបំពាននេះ។

តុលាការបាននិយាយថា លោកនាយករដ្ឋមន្រ្តីបានប្រើប្រាស់អំណាចហួសពីច្បាប់រដ្ឋធម្មនុញ្ញ នៅក្នុងការរឹតត្បិតសារព័ត៌មានទាំងនោះ និងកាត់ផ្តាច់ការចូលប្រើអ៊ីនធឺណេតរបស់ពួកគេ ដោយមិនគិតថាព័ត៌មានដែលបានបង្ហោះនោះពិត ឬមិនពិតនោះទេ។ ការសម្រេចរបស់តុលាការស៊ីវិលថៃបានធ្វើឡើង ក្រោយមួយសប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្រ្តីរូបនេះ បានចេញបទបញ្ជាជាលើកទី២៩របស់លោក នៅក្នុងអំឡុងពេលមួយឆ្នាំកន្លះក្រោមការដាក់ប្រទេសក្នុងគ្រាអាសន្ន។ បទបញ្ជានោះក៏ត្រូវបានមជ្ឈដ្ឋាននានារិះគន់យ៉ាងចាស់ដៃ ហើយអ្នករិះគន់ជាច្រើនបានមើលឃើញថា វាជាបំបិទមាត់ច្រើនជាងការបង្គាប់ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ៕

អត្ថបទ៖ លីដា
ប្រភព៖ Coconuts Bangkok

Share This Post: