អន្តរជាតិ

ប្រទេសថៃចេញច្បាប់ហាមឃាត់ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ នៅតាមឧទ្យានជាតិទាំងអស់ ហើយអ្នកល្មើសអាចពិន័យរហូតដល់ ៣,០០០ ដុល្លារអាមេរិក ព្រោះហេតុផលមួយនេះ

BY
autoadmin
August 9, 2021

ប្រទេសថៃកាលពីថ្ងៃអង្គារសប្ដាហ៍មុន បានអនុម័តច្បាប់ហាមឃាត់ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ នៅក្នុងឧទ្យានជាតិទាំងអស់ ដើម្បីការពារផលប៉ះពាល់លើថ្មប៉ប្រះទឹករបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Coconuts Bangkok ។ អ្នកដែលល្មើសច្បាប់នឹងត្រូវផាកពិន័យរហូតដល់ ១០០,០០០ បាត ឬ ៣,០២២ ដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយដោយរាជសារថៃ Royal Gazette ។ ច្បាប់នេះផងដែរត្រូវបានអនុម័តឡើង ដោយសារតែកន្លងមកវាមានការទាក់ទងគ្នារវាងភ្ញៀវទេសចរ និងការប្រើប្រាស់ឡេការពាររបស់ពួកគេ។

មានន័យថា រាល់ឡេការពារកម្តៅថ្ងៃទាំងអស់ដែលមានសារធាតុ Oxybenzone, Octinoxate, 4-Methylbenzyl និង Butylparaben ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ឡើយ ហើយការស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា តម្រងកាំរស្មីយូវីដែលមានជាតិគីមី (UV filters) ដែលជាទូទៅមាននៅក្នុងឡេការពារកម្តៅថ្ងៃ និងគ្រឿងសម្អាង អាចជះឥទ្ធិពលអវិជ្ជមានដល់ជីវិតសត្វសមុទ្រជាពិសេសផ្កាថ្មខ្ចីៗ ដូច្នេះពួកគេត្រូវតែចាត់វិធានការដើម្បីការពារសម្បត្តិធម្មជាតិមួយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Coconuts

Share This Post: