អន្តរជាតិ

ប្រទេសចិនប្រើ Robot ចល័ត ដើម្បីជួយធ្វើការយកសំណាក និងបញ្ជូនព័ត៌មានបានយ៉ាងឆាប់រហ័ស

BY
autoadmin
August 9, 2021

ប៉ុន្មានរយៈចុងក្រោយនេះ ប្រទេសចិនបានមើលឃើញពីការកើនឡើងនៃករណីជំងឺ COVID-19 ក៏ដូចជាករណីថ្មីៗ ដែលទាក់ទងនឹងមេរោគបំប្លែងខ្លួន Delta នៅក្នុងសហគមន៍ជាបន្ដបន្ទាប់ ហើយជាពិសេសគឺនៅក្នុងទីក្រុងវូហាន របស់ខេត្តហ៊ូប៉ី ដែលធ្វើឱ្យអាជ្ញាធរនៅទីនោះត្រូវចាប់ផ្ដើមការធ្វើតេស្ដរកជំងឺ COVID-19 លើពលរដ្ឋជាង ១២ លាននាក់របស់ខ្លួនជាបន្ទាន់។

ជាមួយគ្នានេះដែរ ខេត្តហ៊ូប៉ីក៏បានដាក់ចេញនូវរូបូតយកសំណាកម្យ៉ាង ដែលអាចចល័ត និងរាយការណ៍ពីទិន្នន័យបាន ហើយអាចធ្វើការយកសំណាកបានរហូតដល់ ៦០០ សំណាកក្នុងមួយថ្ងៃ ខណៈលទ្ធផលនឹងចេញមកត្រឹមរយៈពេល ៤៥ នាទីប៉ុណ្ណោះ។ តាមសម្ដីរបស់អ្នកដែលទៅផ្ដល់សំណាកពិនិត្យរកជំងឺ COVID-19 បាននិយាយថា រូបូតធ្វើការយកសំណាកបានយ៉ាងប្រុងប្រយ័ត្ន មានភាពងាយស្រួល និងមិនធ្វើឱ្យពួកគេមានផលរំខាន ហើយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាមាត់ឱ្យរូបូតយកសំណាកប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ SCMP

Share This Post: