កូវីដឆ្លងខ្លាំងពេកនៅថៃ ដល់ថ្នាក់យកពន្ធនាគារធ្វើជាមន្ទីរពេទ្យ សម្រាប់បម្រុងទុកដាក់អ្នកជំងឺ
- BY
- autoadmin
- August 10, 2021
តាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃច័ន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានយកពន្ធនាគារចាស់មួយកន្លែងនៅក្នុងខេត្តភូកេត កែច្នៃទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺ COVID-19 ដើម្បីដោះស្រាយបញ្ហាកើនឡើងនូវករណីឆ្លងថ្មីៗ។ អភិបាលខេត្តលោក Narong Woonciew បាននិយាយថា មន្ទីរពេទ្យនេះនឹងទុកសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដែលត្រូវបានរកឃើញនៅក្នុងសហគមន៍ ក៏ដូចជាអ្នកដែលត្រឡប់មកព្យាបាលខ្លួននៅឯខេត្តកំណើតវិញផងដែរ។

បច្ចុប្បន្នខេត្តភូកេតមានមន្ទីរពេទ្យបណ្ដោះអាសន្នបែបនេះចំនួន ២ ទីតាំង ដែលមាន ១ នៅបរិវេណសាកលវិទ្យាល័យព្រីនសុងក្លា ដែលមានគ្រែចំនួន ១៧០ និង ១ទៀត នៅសាកលវិទ្យាល័យភូកេតរ៉ាចាបាត ដែលមានគ្រែចំនួន ៣០០ សម្រាប់ទទួលព្យាបាលអ្នកជំងឺ COVID-19 នៅទីនោះ។ លោកអភិបាលខេត្តបាននិយាយថា បើទោះជាឥឡូវនេះមន្ទីរពេទ្យទាំង ២ ដាក់មនុស្សមិនទាន់ពេញក៏ដោយ ប៉ុន្តែមន្ទីរពេទ្យទី៣ នឹងត្រូវការចាំបាច់នៅពេលករណីជំងឺ COVID-19 មានការកើនឡើងខ្លាំង៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






