ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO ខ្លួននឹងចាប់ផ្តើមការសាកល្បងព្យាបាលអ្នកជំងឺកូវីដ១៩ ដោយប្រើថ្នាំចំនួន ៣ ប្រភេទនេះ ដើម្បីបង្កើនជម្រើសនៃការព្យាបាលជំងឺនេះ

    BY autoadmin August 12, 2021
    WHO ខ្លួននឹងចាប់ផ្តើមការសាកល្បងព្យាបាលអ្នកជំងឺកូវីដ១៩ ដោយប្រើថ្នាំចំនួន ៣ ប្រភេទនេះ ដើម្បីបង្កើនជម្រើសនៃការព្យាបាលជំងឺនេះ

    អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួននឹងចាប់ផ្តើមការសាកល្បងព្យាបាលអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ដោយប្រើថ្នាំចំនួន ៣ ដូចជា៖ Artesunate ដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់, Imatinib ដែលត្រូវបានប្រើសម្រាប់ជំងឺមហារីកមួយចំនួន, Infliximab ជាថ្នាំសម្រាប់ព្យាបាលជំងឺ Crohn និងជំងឺផ្សេងទៀត។ WHO បាននិយាយថា ការសាកល្បងនឹងត្រូវអនុវត្តនៅមន្ទីរពេទ្យជាង ៦០០ នៅក្នុង ៥២ ប្រទេសលើពិភពលោក។

    អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា លោកសង្ឃឹមថា ថ្នាំទាំងនោះនឹងមានប្រសិទ្ធភាពល្អ។ ជម្រាបដែរថា WHO ក៏បានណែនាំកាលពីខែមុន អំពីថ្នាំប្រឆាំងនឹងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ Actemra ឬហៅថា Tocilizumab, ថ្នាំ Sarilumab ដែលជាថ្នាំដែលមានឥទ្ធិពលស្រដៀងគ្នា និង Dexamethasone ដែលជាថ្នាំស្តេរ៉ូអ៊ីដ។ ក្រុមអ្នកសង្កេតការណ៍និយាយថា ការសាកល្បងថ្មីនេះអាចបង្កើនជម្រើសក្នុងការព្យាបាលជំងឺ COVID-19 ខណៈពេលមានការកើនឡើងនៃការឆ្លង និងការទទួលបានវ៉ាក់សាំងយឺតពេលនៅក្នុងប្រទេសមានចំណូលទាប៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK , WHO

    Share This Post: