វីរៈបុរសរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Thierry Henry ចង់ក្លាយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal បន្ទាប់ពីលោក Arsene Wenger ចាកចេញពីដំណែង
- February 27, 2018
វីរៈបុរសរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Thierry Henry ចង់ក្លាយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal នៅពេលដែលលោក Arsene Wenger ចាកចេញពីដំណែង។

បន្ទាប់ពីក្លឹបកាំភ្លើងធំ Arsenal ចាញ់ក្លឹបមេឃខៀវ Manchester City នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup មកលោក Arsene Wenger ក៏ទទួលរងសម្ពាធយ៉ាងខ្លាំង ជាពិសេសពេលនេះក្លឹបកាំភ្លើងធំ Arsenal កំពុងឃ្លាតឆ្ងាយពីចំណាត់ថ្នាក់លេខ 4 ដល់ទៅ 10ពិន្ទុ ដែលអាចធ្វើអោយក្លឹបកាំភ្លើងធំ Arsenal និងមិនមានឱកាសបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ UEFA Champion League ជាលើកទី 2 នៅក្នុងរដូវកាលក្រោយ។
ក្រោយពេលលោក Arsene Wenger ដឹកនាំក្លឹបកាំភ្លើងធំ Arsenal អស់រយៈពេល 22 ឆ្នាំពុំសូវទទួលបានលទ្ធផលល្អនោះ អ្នកគាំទ្ររបស់ក្លឹបកាំភ្លើងធំ Arsenal ជាច្រើនបានធ្វើកូតកម្មទាមទារអោយលោក Arsene Wenger ចាកចេញពីដំណែងគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal។ ឱកាសចុងក្រោយរបស់លោក Arsene Wenger ក្នុងការបន្ដដឹកនាំក្លឹបកាំភ្លើងធំ Arsenal គឺមានតែពានរង្វាន់ Europa League ទេដែលជាពានចុងក្រោយសម្រាប់ Arsenal ដែលត្រូវប្រជែងគ្នាដណ្ដើមពានរង្វាន់នេះ។ ប្រសិនបើក្លឹបកាំភ្លើងធំ Arsenal បាត់បង់ពានរង្វាន់នេះមួយនេះ នោះកៅអីគ្រូបង្វឹករបស់លោក Arsene Wenger ក៏មិនប្រាកដថាបានអង្គុយទៀតដែរនៅក្នុងរដូវកាលក្រោយនេះ។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មាន Sky Sport វីរៈបុរសរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Thierry Henry បាននិយាយថា៖ ធ្វើជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal គឺជាការងារក្នុងក្ដីស្រមៃរបស់គាត់។ គាត់ពិតជាចាប់អារម្មណ៍និងចង់ក្លាយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal ណាស់បន្ទាប់ពីលោក Arsene Wenger ចាកចេញពីដំណែង។ ប៉ុន្ដែពេលនេះគាត់មិនអាចនិយាយអ្វីអំពីការចាកចេញរបស់លោក Arsene Wenger ឡើយ ដោយសារតែ Henry គាត់គោរពលោក Arsene Wenger។

បុត្រ
ប្រភព៖ Goal
- Share This Post:






