រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានសម្រេចឱ្យមានការប្រើប្រាស់លើដូសជំរុញរបស់វ៉ាក់សាំង Pfizer-BioNTech និង Moderna ក្នុងស្ថានភាពបន្ទាន់
- BY
- autoadmin
- August 14, 2021
សហរដ្ឋអាមេរិកបានផ្តល់ការអនុញ្ញាតលើដូសជំរុញ ឬដូសទី៣ របស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២ ប្រភេទ សម្រាប់មនុស្សដែលមានប្រព័ន្ធការពារខ្សោយ កាលពីពេលយប់ពីថ្ងៃព្រហស្បតិ៍ឈានចូលដល់ថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) ខណៈប្រទេសនេះកំពុងងងឹតមុខជាមួយជំងឺ COVID-19 វ៉ារ្យ៉ង់ Delta យ៉ាងគំហុក ក្នុងរយៈពេលចុងក្រោយនេះ។ ពោលគឺ FDA បានផ្ដល់ការអនុញ្ញាតលើដូសជំរុញ របស់វ៉ាក់សាំង Pfizer-BioNTech និង Moderna សម្រាប់ការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នៅសហរដ្ឋអាមេរិក។

ក្នុងនោះផងដែរ លោកស្រី Janet Woodcock ស្នងការស្តីទីរបស់ភ្នាក់ងារ FDA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រទេសនេះ [អាមេរិក] បានឈានចូលដល់រលកមួយទៀតនៃការឆ្លងរាតត្បាតនៃជំងឺ COVID-19 ហើយ FDA បានដឹងជាពិសេសថា មនុស្សដែលមានប្រព័ន្ធការពារភាពស៊ាំខ្សោយ មានហានិភ័យខ្ពស់ដែលអាចធ្វើឱ្យមានជំងឺធ្ងន់ធ្ងរ»។ FDA បាននិយាយថា ដូសជំរុញគឺសម្រាប់ពលរដ្ឋដែលធ្លាប់ទទួលការប្តូរសរីរាង្គរឹង ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






