ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរញ្ជួយដីដ៏អាក្រក់កម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារប្រទេសហៃទី និងធ្វើឱ្យពលរដ្ឋជាង ១,២០០ នាក់ ត្រូវបាត់បង់ជីវិត

    BY autoadmin August 16, 2021
    គ្រោះរញ្ជួយដីដ៏អាក្រក់កម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារប្រទេសហៃទី និងធ្វើឱ្យពលរដ្ឋជាង ១,២០០ នាក់ ត្រូវបាត់បង់ជីវិត

    គ្រោះរញ្ជួយដីដ៏អាក្រក់មួយនៅប្រទេសហៃទីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,២០០ នាក់ បន្ទាប់ពីការរញ្ជួយកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារប្រទេសនេះកាលពីថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។ រដ្ឋាភិបាលរបស់ប្រទេសហៃទីបាននិយាយកាលពីថ្ងៃអាទិត្យនេះថា គ្រោះរញ្ជួយដីនេះបានធ្វើឱ្យអគារ និងផ្ទះសម្បែងរបស់ពលរដ្ឋត្រូវបានបំផ្លាញ ហើយមនុស្សចំនួន ១,២៩៧ នាក់ បានស្លាប់ ខណៈពលរដ្ឋប្រមាណជា ៥,៧០០ នាក់ ផ្សេងទៀតបានរងរបួស។

    ឥឡូវនេះរដ្ឋាភិបាលក៏បានប្រកាសស្ថានភាពគ្រាអាសន្ន ហើយកំពុងព្យាយាមជួយសង្គ្រោះអ្នកនៅរស់រានមានជីវិត បើទោះបីជាប្រទេសនេះកំពុងវឹកវរផ្នែកនយោបា បន្ទាប់ពីការធ្វើឃាតលើប្រធានាធិបតី Jovenel Moise កាលពីខែមុនក៏ដោយ។ ចំណែករដ្ឋាភិបាលអាមេរិក ក៏បានសម្រេចបញ្ជូនក្រុមស្រាវជ្រាវ និងជួយសង្គ្រោះ ទៅកាន់ប្រទេសហៃទីផងដែរ។ រំលឹកដែរថា កាលពីឆ្នាំ២០១០ មនុស្សជាង ៣០០,០០០ នាក់ ត្រូវបានសម្លាប់នៅប្រទេសហៃទី នៅពេលដែលរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ បានវាយប្រហារយ៉ាងចាស់ដៃលើប្រទេសនេះ៕

    អត្ថ​បទ៖ លីដា
    ប្រភព៖ NHK

    Share This Post: