ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសជប៉ុនគ្រោងនឹងពន្យារពេល «ស្ថានភាពគ្រាអាសន្ន» នៅក្នុងប្រទេស រហូតដល់ពាក់កណ្ដាលខែកញ្ញា

    BY autoadmin August 16, 2021
    ប្រទេសជប៉ុនគ្រោងនឹងពន្យារពេល «ស្ថានភាពគ្រាអាសន្ន» នៅក្នុងប្រទេស រហូតដល់ពាក់កណ្ដាលខែកញ្ញា

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសជប៉ុនគ្រោងនឹងពន្យារពេល «ស្ថានភាពគ្រាអាសន្ន» នៅក្នុងតំបន់មួយចំនួនរបស់ប្រទេស ដោយរួមទាំងទីក្រុងតូក្យូ រហូតដល់ពាក់កណ្ដាលខែក្រោយ។ ទន្ទឹមនឹងនេះដែរ ប្រទេសនេះក៏នឹងដាក់បន្ថែមតំបន់មួយចំនួនទៀត ចូលទៅក្នុងស្ថានភាពគ្រាអាសន្នរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺ COVID-19 ជាពិសេសគឺវ៉ារ្យ៉ង់ Delta ដែលកំពុងយាយីប្រទេសនេះយ៉ាងខ្លាំង។

    ជម្រាបដែរថា ស្ថានភាពគ្រាអាសន្នបច្ចុប្បន្នរបស់ប្រទេសជប៉ុន នឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែសីហា ប៉ុន្តែដោយសារការកើនឡើងករណីជំងឺ COVID-19 វាបានជំរុញឱ្យមានការពន្យារពេល។ ទូរទស្សន៍សាធារណៈ NHK បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន និងដៃគូពាក់ព័ន្ធ កំពុងមានការព្រួយបារម្ភលើការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៤ ខែសីហានេះ ខណៈពួកគេនឹងត្រូវធ្វើការសម្រេចចិត្តនៅថ្ងៃច័ន្ទនេះ ថាតើត្រូវដោះស្រាយបញ្ហាអ្នកចូលទស្សនាយ៉ាងដូចម្តេច៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: