ក្របខ័ណ្ឌ Champions League ត្រលប់មកវិញហើយនៅយប់នេះ
- September 18, 2018
ក្របខ័ណ្ឌ Champions League ត្រលប់មកវិញហើយនៅថ្ងៃយប់នេះ ១១៥ ថ្ងៃបន្ទាប់ពី Liverpool បានបរាជ័យក្រោមថ្វីជើងក្លឹប Real Madrid នៅក្នុងវគ្គផ្តាច់ព្រ័ត្រ 2017-18។

គូរដែលគួរឲចាប់អារម្មណ៍ជាងគេគឺក្លឹបជើងឯករងហង្សក្រហម Liverpool ត្រូវបើកទ្វារផ្ទះទទួលក្លឹបមកពីបារាំង PSG នៅម៉ោង ២:០០ រំលងអាធ្រាត្រ។ Liverpool គឺជាក្លឹបគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ដោយមានកីឡាករ Roberto Firmino, Sadio Mane និង Mohamed Salah ស៊ុតបញ្ចូលទីបានចំនួន 10 គ្រាប់កាលពីរដូវកាលមុន។

គូរដែលជក់ចិត្តមួយទៀតគឺ Monaco ត្រូវបើកទ្វារកីឡដ្ឋានទទួលក្លឹបមកពីអេស៉្បាញAtletico Madrid នៅវេលាម៉ោង ២:០០ រំលងអាធ្រាត្រដំណាលគ្នាដែលជាការប្រកួតនៅក្នុងពូល A។ ក្លឹប Atletico គឺមានភាពខុសប្លែកពីក្រុមកំពូលៗ ទាំងអស់នៅក្នុងពិភពបាល់ទាត់នៅអឺរ៉ុប។ ពួកគេពិតជាមានប្រសិទ្ធិភាពនិងខ្លាំងខ្លានៅពេលដែលពួកគេការពារហើយពួកគេអាចលេងបានល្អដូចដែលយើងបានឃើញនៅក្នុងការប្រកួត Uefa Super Cup នៅពេលពួកគេបានផ្តួលក្លឹបយក្ស Real Madrid។

នេះគឺជាតារាងការប្រកួតក្នុងក្របខ័ណ្ឌ Champions League នៅយប់នេះ។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ UEFA
- Share This Post:






