អន្តរជាតិ

អាមេរិកកំពុងណែនាំឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ ខណៈជំងឺកូវីដ-១៩ បំប្លែងថ្មី Delta កំពុងវាយប្រហារយ៉ាងខ្លាំងនៅក្នុងរលកឆ្លងថ្មីទី៤

BY
autoadmin
August 18, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera បាននិយាយថា អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិករំពឹងថា នឹងណែនាំរាល់ជនជាតិអាមេរិកទាំងអស់ឱ្យទៅទទួលយកវ៉ាក់សាំងដូសទី៣ ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងរកលកឆ្លងទី៤ ដែលភាគច្រើនវាយប្រហារទៅសហគមន៍ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ អាជ្ញាធរសុខាភិបាលបាននិយាយថា ពលរដ្ឋគួរតែទៅទទួលយកវ៉ាក់សាំងដូសទី៣ បន្ទាប់ពីរយៈពេល ៨ខែ ក្រោយបំពេញការចាក់លើកដបូងរបស់ពួកគេ។

វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ នឹងចាប់ផ្ដើមមានឱ្យប្រើប្រាស់នៅពាក់កណ្ដាល ឬចុងខែកញ្ញា ដោយសារការស្នើដែលបានដាក់ទៅ FDA នៅមិនទាន់បានអនុម័តភ្លាមៗនៅឡើយ។ ការណែនាំនេះផងដែរ ក៏ស្របទៅនឹងការពិតដែលថា វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងចុះថយប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មានខែក្រោយពីការចាក់ដូសទី២ ខណៈដែលជំងឺបំប្លែងខ្លួន Delta កំពុងក្លាយជាក្ដីបារម្ភថ្មីរបស់អាមេរិក។ គួរឱ្យដឹងដែរថា សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋបាន ១៦៨ លាននាក់ ប៉ុន្តែឥឡូវនេះមានមនុស្សយ៉ាងហោច ១១,០០០ នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជារៀងរាល់ថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ Aljazeera

Share This Post: