បើកឆាកពានរង្វាន់ UCL រដូវកាលថ្មីថ្ងៃដំបូង Messi បំបែកកំណត់ត្រាថ្មីដល់ទៅ 3 ក្នុងថ្ងៃតែមួយ
- September 19, 2018
នៅក្នុងការថ្ងៃបើកឆាកពានរង្វាន់ UEFA Champion League រដូវកាលទី 2018/2019 ខ្សែប្រយុទ្ធ Lionel Messi ដែលជាម្ចាស់ពានរង្វាន់ Ballon D’or 5 សម័យកាលបានសុតបញ្ចូលទីគ្រាប់បាល់ Hat-Trick ជួយឲ្យ Barcelona យកឈ្នះក្លឹប PSV ក្នុងលទ្ធផល 4-0។

ការសុតបញ្ចូលទី Hat-Trick របស់ Messi កាលពីម្សិលមិញនេះធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានបំបែកកំណត់ត្រាថ្មីដល់ទៅ 3 កំណត់ត្រាឯណោះ។ កំណត់ត្រាទាំង 3 នោះមានដូចជា៖
1. ក្លាយជាកីឡាករដែលសុតបញ្ចូលទី Hat-Trick ច្រើនជាងគេនៅ UCL ដោយពេលនេះ Messi បានសុតបញ្ចូលទី Hat-Trick ដល់ទៅ 8 ដងតាមពីក្រោយដោយខ្សែប្រយុទ្ធ Cristiano Ronaldo សុតបញ្ចូលទី Hat-Trick បានចំនួន 7 ដង។
2. កំណត់ត្រាថ្មី 1 ទៀតដែល Messi កាលពីម្សិលមិញធ្វើបានគឺក្លាយជាកីឡាករដំបូងដែលសុតបញ្ចូលទីនៅក្នុងវគ្គចែកពូលដល់ 63 គ្រាប់ ខណៈដែលតាមពីក្រោយដោយ Ronaldo សុតបញ្ចូលទីនៅក្នុងវគ្គចែកពូលបានចំនួន 60 គ្រាប់។
3. កំណត់ត្រាចុងក្រោយ Messi ក្លាយជាកីឡាករដែលសុតបញ្ចូលទីច្រើនជាងគេនៅក្នុងថ្ងៃបើកឆាកពានរង្វាន់ UCL ដោយ Messi សុតបញ្ចូលទីដល់ទៅ 16 គ្រាប់តាមពីក្រោយដោយ Ronaldo សុតបញ្ចូលទីថ្ងៃបើកឆាក UCL បាន 14 គ្រាប់។
គ្រាប់បាល់សុតបញ្ចូល Hat-Trick របស់ Messi សុតបញ្ចុលដោយបាល់ Free-Kick និងការបញ្ជូនបាល់ពីមិត្តរួមក្រុម Rakitic និង Suarez។ បន្ទាប់ពីយកឈ្នះ PSV ដោយលទ្ធផល 4-0 ពេលនេះ Barcelona ឡើងមកឈរលើកំពូលតារាង B បណ្ដោះអាសន្នមាន 3 ពិន្ទុក្នុងដៃ។

បុត្រ
- Share This Post:






