ប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ZyCoV-D ដែលជាវ៉ាក់សាំង DNA ដំបូងបង្អស់របស់ពិភពលោក
- BY
- autoadmin
- August 21, 2021
ប្រទេសឥណ្ឌាបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Zydus Cadila ដែលជាវ៉ាក់សាំង DNA ដំបូងគេបង្អស់របស់ពិភពលោក ដែលអាចប្រើប្រាស់បានចំពោះមនុស្សធំ និងកុមារ មានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ ការអនុម័តនេះនឹងជំរុញដល់កម្មវិធីចាក់វ៉ាក់សាំងជាតិរបស់ប្រទេសឥណ្ឌា ដែលមានគោលបំណងចាក់ថ្នាំបង្ការដល់អ្នកដែលមានសិទ្ធិទាំងអស់នៅត្រឹមខែធ្នូ ហើយនឹងត្រៀមផ្តល់ការចាក់វ៉ាក់សាំងលើកដំបូងដល់អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ ឆាប់ៗ។

វ៉ាក់សាំងមានឈ្មោះថា ZyCoV-D ដែលធ្វើឡើងចេញពីផ្នែកមួយនៃហ្សែនរបស់ជំងឺ COVID-19 ដែលនឹងដើរតួជា DNA ឬ RNA ដើម្បីឱ្យមានប្រូតេអ៊ីនជាក់លាក់ ដែលធ្វើឱ្យភាពស៊ាំអាចកំណត់ និងឆ្លើយតបទៅនឹងជំងឺ។ វ៉ាក់សាំងនេះមិនដូចវ៉ាក់សាំងដទៃទេ ដោយវាត្រូវការចាក់ ៣ ដូស ទើបគ្រប់ចំនួន។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយសហការជាមួយនាយកដ្ឋានជីវបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌា ហើយគឺជាវ៉ាក់សាំងបង្ការជំងឺ COVID-19 បង្កើតឡើងនៅក្នុងស្រុកទី២ ដែលទទួលបានការអនុញ្ញាតជាបន្ទាន់ បន្ទាប់ពី Covaxin របស់ក្រុមហ៊ុនឱសថ Bharat Biotech ៕


អត្ថបទ៖ លីដា
ប្រភព៖ Aljazeera
- Share This Post:






