ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះមហាក្សត្រម៉ាឡេស៊ី ត្រាស់បង្គាប់ឱ្យតែងតាំងលោក Ismail Sabri Yaakob ធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី

    BY autoadmin August 21, 2021
    ព្រះមហាក្សត្រម៉ាឡេស៊ី ត្រាស់បង្គាប់ឱ្យតែងតាំងលោក Ismail Sabri Yaakob ធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី

    ព្រះមហាក្សត្រម៉ាឡេស៊ី បានត្រាស់បង្គាប់តែងតាំងលោក Ismail Sabri Yaakob ធ្វើជានាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីការលាលែងពីតំណែងរបស់ Muhyiddin Yassin នៅដើមសប្តាហ៍នេះ ដោយសារការបាត់បង់សំឡេងក្នុងសភា និងការរិះគន់ជាច្រើន ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងជំងឺ COVID-19 ។ ជាមួយនឹងការត្រាស់បង្គាប់នេះ ព្រះមហាក្សត្រ Al-Sultan Abdullah ទ្រង់ជឿថា Ismail Sabri មានសំឡេងគាំទ្រពីសមាជិកសភាភាគច្រើន។

    ជម្រាបដែរថា លោក Ismail Sabri បានបម្រើការជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោមរដ្ឋាភិបាល Muhyiddin និងបានដើរតួនាទីកណ្តាល ក្នុងការឆ្លើយតបទៅនឹងជំងឺ COVID-19 ។ នេះក៏បានធ្វើឱ្យមានការព្រួយបារម្ភដែរថា តើគាត់មានលទ្ធភាពដោះស្រាយបញ្ហាជំងឺ COVID-19 និងធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញដែរ ឬទេ ខណៈប្រទេសនេះទបើតែបំបែកកំណត់ត្រាឆ្លងថ្មី ដោយមានករណីថ្មីចំនួន ២៣,៥៦៤ ករណី កាលពីថ្ងៃសុក្រ ហើយមានមនុស្សស្លាប់ជាមធ្យម ២០០នាក់ ជារៀងរាល់ថ្ងៃ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: