កីឡា

Thiago Silva បាននិយាយថាការចាញ់ Liverpool យប់មិញមិនមែនជាកំហុស Neymar ទេ

BY
Khmernote Media
September 19, 2018

ម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 បានវាយបកពីការរកគ្រាប់បាល់ពីរគ្រាប់តាមស្មើមុនពេលកីឡាករ Roberto Firmino រកបានមួយគ្រាប់ដែលជាគ្រាប់បាល់ជ័យជម្នះនៅចុងម៉ោងក្នុងការប្រកួតបើកឆាក Champions League ជាមួយហង្សក្រហម Liverpool កាលពីយប់មិញ។

ខ្សែការពារ Thiago Silva បាននិយាយការពារកីឡាករ Neymar ខណៈដែល Paris Saint-Germain បានវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញដោយមិនមានពិន្ទុក្នុងដៃ។  Silva បាននិយាយថាមិនមែនមកពី Neymar ទេក្នុងការបរាជ័យ 3-2 និងអះអាងថាគឺកីឡាករទាំងអស់របស់ពួកគេត្រូវទទួលខុសត្រូវចំពោះលទ្ធផលនេះ។

ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីការប្រកួតនេះ Silva បាននិយាយថា: “Neymar? គាត់បានព្យាយាមជួយក្រុមដូចដែលគ្រូបង្វឹកបានប្រាប់។ មនុស្សជាច្រើនបានព្យាយាមរកកំហុសរបស់គេយើងទាំងអស់សុទ្ធតែមានកំហុស។ ក្នុងអំឡុងពេលប្រកួតនេះយើងមិនបានលេងជាក្រុមច្រើនទេយើងព្យាយាមលេងបាល់វែងច្រើនជាង”។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ The Sun

Share This Post: