រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក គ្រោងនឹងផ្ដល់ការយល់ព្រមពេញលេញដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech យ៉ាងយូរត្រឹមថ្ងៃច័ន្ទ
- BY
- autoadmin
- August 21, 2021
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) គ្រោងនឹងផ្តល់ការយល់ព្រមពេញលេញដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech យ៉ាងយូរត្រឹមថ្ងៃច័ន្ទ នេះបើយោងតាមកាសែត The New York Times ។ វ៉ាក់សាំងចាក់ចំនួន ២លើក មួយនេះ គឺជាវ៉ាក់សាំងដំបូងបំផុតនៅសហរដ្ឋអាមេរិក ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នៅខែធ្នូ ឆ្នាំ២០២០ ហើយវាក៏នឹងក្លាយជាវ៉ាក់សាំងដំបូងបំផុត ដែលនឹងទទួលការយល់ព្រមពេលលេញដូចគ្នា។

បច្ចុប្បន្ននិយតករកំពុងធ្វើការលើឯកសារ និងការចរចាចុងក្រោយជាមួយក្រុមហ៊ុន មុនពេលវ៉ាក់សាំង Pfizer ក្លាយជាវ៉ាក់សាំងដំបូង ដែលទទួលបានការអនុញ្ញាតពេញលេញបែបនេះ។ ការអនុម័តពេញលេញដោយ FDA អាចជំរុញឱ្យជនជាតិអាមេរិកកាន់តែច្រើន ទទួលបានវ៉ាក់សាំង COVID-19 ព្រោះវាអាចកាត់បន្ថយការភ័យខ្លាចរបស់ពួកគេ អំពីសុវត្ថិភាពនៃការចាក់វ៉ាក់សាំង។ ជម្រាបផងដែរថា វ៉ាក់សាំង Pfizer អាចនិយាយបានថា ជាវ៉ាក់សាំងដែលគេប្រើប្រាស់ជាទូទៅនៅសហរដ្ឋអាមេរិក ហើយវាត្រូវបានដាក់ចេញឱ្យប្រើប្រាស់ជាង ២០០ លានដូស ក្នុងរយៈពេល ៩ ខែចុងក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail
- Share This Post:






