អន្តរជាតិ

ថ្ងៃនេះ មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen បានទៅទទួលចាក់វ៉ាក់សាំង Medigen ដែលជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងបំផុតរបស់កោះតៃវ៉ាន់

BY
autoadmin
August 23, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen បានទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថ Medigen ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងស្រុកដំបូងបំផុត ដែលត្រូវបានបង្កើតឡើងដោយជនជាតិតៃវ៉ាន់។ វ៉ាក់សាំងនេះត្រូវការចាក់ចំនួន ២លើក ដោយមានរយៈពេល ២៨ថ្ងៃ ចន្លោះពីគ្នា ហើយគិតមកទល់ពេលនេះ មានមនុស្សជាង ៧០០,០០០ នាក់ បានចុះឈ្មោះទទួលយកវ៉ាក់សាំងនេះ។

លោកស្រី Tsai Ing-wen បានទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅឯមន្ទីរពេទ្យមួយ នៅកណ្តាលរដ្ឋធានីតៃប៉ិ ដែលជាការបង្ហាញទំនុកចិត្តរបស់លោកស្រីចំពោះវ៉ាក់សាំងក្នុងស្រុក Moderna ។ គួររំលឹកដែរថា ក្រសួងសុខាភិបាលតៃវ៉ាន់កាលពីខែមុន បានអនុម័តលើការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Medigen Vaccine Biologics Corp ដែលជាផ្នែកមួយដើម្បីពន្លឿនការចាក់វ៉ាក់សាំងបង្ការជាតិ នៅពេលដែលការពន្យារពេលផ្គត់ផ្គង់ពីក្រុមហ៊ុនថ្នាំសកល បានធ្វើឱ្យមានផលប៉ះពាល់ដល់តៃវ៉ាន់ និងប្រទេសជាច្រើនទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: