កីឡា

Ronaldo ចាកចេញពីទីលានទាំងទឹកភ្នែកបន្ទាប់ពីទទួលបានកាតក្រហម

BY
Khmernote Media
September 20, 2018

Cristiano  Ronaldo ដែលទទួលកាតក្រហមនៅនាទីទី ២៩ ក្នុងការបង្ហាញខ្លួនលើកដំបូងឲ Juventus ក្នុងក្របខ័ណ្ឌ Champions League ត្រូវបានចាកចេញពីទីលានដោយទឹកភ្នែកនឹងមិនអស់ចិត្ត។

ការប៉ះទង្គិចគ្នារវាង Ronaldo និង Jeison Murillo របស់ក្លឹប Valencia ក្នុងអំឡុងការប្រកួតនិងបញ្ចេញកាយវិការមិនសមរម្យបានធ្វើឲលោកអាជ្ញាកណ្តាល Felix Brych ឲកាតក្រហមដោយផ្ទាល់ (straight red card) ដល់ខ្សែប្រយុទ្ធ Ronaldo បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយជំនួយការអាជ្ញាកណ្តាល។

លោក Andujar Oliver បាននិយាយនៅកាន់ MARCA ថា: « Ronaldo មើលទៅមានការខកចិត្តចំពោះការសម្រេចចិត្តយ៉ាងខ្លាំងនិងចំណាយពេលវេលារបស់គាត់ក្នុងការចាកចេញពីទីលានយ៉ាងយូរ។ ទោះបីជា Ronaldo បានចាកចេញតាំងតែនាទី ២៩ ក៏ Juventus នៅតែទទួលបានជ័យជម្នះកាលពីយប់មិញជាមួយនឹងក្លឹប Valencia ក្នុងលទ្ធផល 2-0 ត្រឹមគ្នា១០នាក់។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Marca

Share This Post: