អន្តរជាតិ

ថៃកំពុងស្នើការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថ ដើម្បីដាក់ឲ្យប្រើប្រាស់ឧបករណ៍តេស្ដរហ័ស ដែលផលិតនៅក្នុងស្រុក ស្របតាមស្ដង់ដារកំណត់ដោយ WHO

BY
autoadmin
August 26, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃកំពុងដាក់ស្នើការយល់ព្រម លើឧបករណ៍តេស្ដរហ័ស «COVYD-19 Ab Test Kit» ដែលជាឧបករណ៍បង្កើតឡើងដោយជនជាតិថៃ ពីរដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) ។ ឧបករណ៍តេស្ដរហ័សនេះត្រូវបានគេនិយាយថា ស្របតាមស្ដង់ដារដែលកំណត់ដោយអង្គការសុខភាពពិភពលោក មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងចេញលទ្ធផលឆាប់រហ័ស។

ឧបករណ៍ដែលត្រូវបានបង្កើតឡើងដោយ មជ្ឈមណ្ឌលជាតិវិស្វកម្មហ្សែន និងជីវបច្ចេកវិទ្យា (National Center for Genetic Engineering and Biotechnology) មួយនេះ នឹងត្រូវប្រើនៅក្នុងវិទ្យាស្ថានស្រាវជ្រាវនានា ដើម្បីកំណត់ពីកម្រិតនៃភាពស៊ាំមុននិងក្រោយពេលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ ឧបករណ៍នេះបង្ហាញពីកម្រិតនៃអង្គបដិប្រាណដែលអាចប្រឆាំងនឹងជំងឺ COVID-19 ហើយឧបករណ៍នេះត្រូវការម៉ាស៊ីនអានពត៌មាន ដែលមាននៅមន្ទីរពិសោធន៍ និងមន្ទីរពេទ្យទូទៅ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: