អន្តរជាតិ

សមាជិកសេវាកម្មអាមេរិកចំនួន ១៣នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋានក្រុងកាប៊ុល

BY
autoadmin
August 27, 2021

ការបំផ្ទុះគ្រាប់បែកចំនួន ២លើក នៅខាងក្រៅព្រលានយន្តហោះក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានធ្វើឱ្យមានពលរដ្ឋស្លាប់ និងរងរបួសជាច្រើននាក់ ខណៈសមាជិកសេវាកម្មអាមេរិកចំនួន ១៣ នាក់ ក៏បានស្លាប់នៅក្នុងហេតុការណ៍នោះផងដែរ។ គ្រាប់បែកបានផ្ទុះឡើងនៅខាងក្រៅខ្លោងទ្វារមួយ ដែលនៅជិតទីតាំងកងកម្លាំងអាមេរិក និងអង់គ្លេសឈរជើង ហើយពួកគេជឿថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតទាំងនោះ មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ក៏បានព្រមានអំពីការគំរាមកំហែងបែបនេះ ហើយពួកគេក៏បានណែនាំពលរដ្ឋនៅឱ្យឆ្ងាយពីព្រលានយន្តហោះ ដើម្បីជៀសវាងពីគំរាមកំហែងផ្សេងៗទៀត។ ជម្រាបដែរថា ក្រុមតាលីបង់បានគ្រប់គ្រងអាហ្វហ្គានីស្ថានឡើងវិញ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលធ្វើឱ្យជនជាតិអាហ្វហ្គានីស្ថាន និងជនជាតិបរទេសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ព្យាយាមរត់ចេញពីទីនោះ មុនពេលកងទ័ពអាមេរិកចាកចេញទៅអស់នៅចុងខែនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: