កីឡា

Casemiro ថា Ronaldo សមនឹងទទួលពានរង្វាន់ Ballon D’or ជាង Modric

BY
Khmernote Media
September 21, 2018

Casemiro បានត្រលប់ទៅចូលលេងឲ Real Madrid វិញដោយបានចាប់ផ្តើមជម្រើស 11 នាក់ដំបូង។ កីឡាករប្រេស៊ីលរូបនេះបាននិយាយទៅកាន់អ្នកសារព័ត៌មានហើយគាត់មានអារម្មណ៍ថាអ្នកណានឹងឈ្នះ Ballon d’Or យ៉ាងច្បាស់។

Casemiro បាននិយាយថា “Ballon d’Or សម្រាប់ Modric ខ្ញុំគិតថាវាគឺជាឆ្នាំដ៏ល្អសម្រាប់ Luka ប៉ុន្តែខ្ញុំគិតថា Cristiano Ronaldo សមនឹងទទួលជាង”។ ខ្សែបម្រើរូបនេះក៏បានវិភាគពីការទទួលជ័យជម្នះ 3-0 លើក្រុមអ៊ីតាលីកាលពីយប់ថ្ងៃពុធដែរ។

“យើងលេងបានយ៉ាងល្អហើយយើងមានការគ្រប់គ្រងទាំងអស់ក្នុងការប្រកួតទាំងមូលទល់នឹងក្រុមមួយដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន”។ ខ្សែបម្រើកណ្តាលរូបនេះក៏បានលើកឡើងអំពីកីឡាករចំណូលថ្មី Mariano លើការបង្ហាញខ្លួនជាលើកដំបូងរថា “គាត់ពិតជាចង់បង្ហាញពីមូលហេតុដែលគាត់មកទីនេះហើយវាច្បាស់ណាស់ថាគាត់បានមកទីនេះដើម្បីក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់”។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Marca

 

Share This Post: