អន្តរជាតិ

ប្រទេសថៃនឹងដកការរឹតត្បិតទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងទីក្រុងបាងកក និងខេត្តមានហានិភ័យខ្ពស់ដទៃទៀត ចាប់ពីខែក្រោយនេះតទៅ

BY
autoadmin
August 27, 2021

ប្រទេសថៃនឹងដកការរឹតត្បិតទប់ស្កាត់ជំងឺ COVID-19 លើការលក់រាយ និងអាហារពេលល្ងាច ចាប់ពីខែក្រោយ និងអនុញ្ញាតឱ្យមនុស្សអាចប្រផ្ដុំគ្នារហូតដល់ ២៥នាក់ នៅទីក្រុងបាងកក និងតំបន់មានហានិភ័យខ្ពស់ផ្សេងទៀត។ ការបន្ធូរបន្ថយការរឹតបន្តឹង និងវិធានការជំងឺឆ្លងនេះ គឺជាការចាំបាច់ដើម្បីធ្វើឱ្យសេដ្ឋកិច្ចដំណើរការឡើងវិញ ខណៈខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដ៏អាក្រក់បំផុត ក៏ដូចជាពន្លឿនការចាក់វ៉ាក់សាំងបង្ការ ដោយសារថាមានតែមនុស្ស ១នាក់ ក្នុងចំណោម ១០នាក់ ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ។

ពោលគឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ តទៅនេះ នៅតាមផ្សារទំនើប ហាងកែសម្ផស្ស ហាងកាត់សក់ ម៉ាស្សាជើង និងកន្លែងកីឡានៅក្នុងខេត្តមានហានិភ័យខ្ពស់ចំនួន ២៩ រួមទាំងទីក្រុងបាងកក ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ខណៈភោជនីយដ្ឋានអាចបើកទទួលភ្ញៀវបាន។ អាជ្ញាធរបានស្នើឱ្យប្រតិបត្តិករអាជីវកម្មធានាថា បុគ្គលិកសេវាកម្មបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស និងធ្វើតេស្តជាប្រចាំជាមួយឧបករណ៍តេស្ដរហ័សអង់ទីហ្សែន និងតម្រូវឱ្យអតិថិជនបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង និងការធ្វើតេស្តអវិជ្ជមានរបស់ពួកគេផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: