ប្រទេសកូរ៉េខាងត្បូងកំពុងរៀបចំផែនការអភិវឌ្ឍមីស៊ីលប្រភេទថ្មី ដែលនឹងមានថាមពលខ្លាំង និងជាក់លាក់ជាងមុន
- BY
- autoadmin
- September 2, 2021
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងកំពុងរៀបចំផែនការការអភិវឌ្ឍមីស៊ីលថ្មី ដែលនឹងមានថាមពលខ្លាំងជាងមុន បន្ទាប់ពីការដកការទប់ស្កាត់របស់អាមេរិកនាពេលថ្មីៗនេះ។ នៅក្រោមផែនការការពារប្រទេសសម្រាប់ឆ្នាំ ២០២២-២០២៦ ដែលបានដាក់បង្ហាញកាលពីថ្ងៃព្រហស្បតិ៍ យោធានឹងដាក់ពង្រាយឧបករណ៍ស្ទាក់ចាប់ថ្មីប្រឆាំងនឹងការគំរាមកំហែងរយៈចម្ងាយឆ្ងាយ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត ដើម្បីពង្រឹងសមត្ថភាពការពារមីស៊ីលរបស់ខ្លួន។

កម្មវិធីការពារជាតិរបស់កូរ៉េខាងជើងនឹងទាមទារការចំណាយ ៣១៥.២ ទ្រីលានវ៉ុន (២៧៣ ពាន់លានដុល្លារ) ដែលជាការកើនឡើង ៥.៨% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា ក្នុងចំណោមការចំណាយសរុបទាំងអស់, ទឹកប្រាក់សរុប ១០៦.៧ ទ្រីលានវ៉ុន នឹងត្រូវបានបម្រុងទុកសម្រាប់បង្កើនសមត្ថភាពការពារជាតិ ខណៈដែលនៅសល់ ២០៨.៥ ទ្រីលានវ៉ុន ត្រូវបានទុកសម្រាប់ការគ្រប់គ្រងយោធា។ ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា៖«យើងនឹងអភិវឌ្ឍមីស៊ីលដែលមានរយៈចម្ងាយវែង និងជាក់លាក់ជាងមុន ដើម្បីអនុវត្តការការពារ និងសម្រេចបាននូវសន្តិសុខ និងសន្តិភាពនៅលើឧបទ្វីបកូរ៉េ»៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






