អន្តរជាតិ

ទីក្រុងញូវយ៉កបានប្រកាសភាពអាសន្នជុំវិញទឹកជំនន់ដ៏សាហាវ បន្ទាប់ពីរងការវាយប្រហារពីព្យុះត្រូពិកអាយដា

BY
autoadmin
September 2, 2021

ស្ថានភាពគ្រាអាសន្នមួយត្រូវបានប្រកាសឡើងសម្រាប់ទីក្រុងញូវយ៉ក បន្ទាប់ពីទីក្រុងនេះត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ ដោយសារព្យុះត្រូពិក Ida (អាយដា) ។ អភិបាលក្រុងលោក Bill de Blasio បាននិយាយថា ទីក្រុងញូវយ៉កកំពុងប្រឈមនឹងព្រឹត្តិការណ៍អាកាសធាតុជាប្រវត្តិសាស្ត្រ ជាមួយនឹងទឹកជំនន់ដ៏សាហាវ និងស្ថានភាពគ្រោះថ្នាក់ផ្សេងៗទៀតនៅតាមដងផ្លូវ។ វីដេអូនៅលើបណ្តាញសង្គមបានបង្ហាញថា ទឹកបានហូរចូលស្ថានីយ៍រថភ្លើងក្រោមដី លិចផ្លូវ និងផ្ទះរបស់ពលរដ្ឋយ៉ាងដំណំ។

ចំណែករដ្ឋ New Jersey ក៏បានប្រកាសអាសន្នផងដែរ ហើយបានរាយការណ៍ថា មានមនុស្សស្លាប់យ៉ាងតិច ១ ករណី។ អភិបាលក្រុងលោក Bill de Blasio បាននិយាយថា មានមនុស្សម្នាក់បានលង់ទឹកស្លាប់នៅទីក្រុង Passaic រដ្ឋ New Jersey ខណៈផ្ទះពលរដ្ឋយ៉ាងតិច ៩ខ្នង នៅលើភ្នំ Mullica ក៏ត្រូវបានរងការបំផ្លិចបំផ្លាញដោយព្យុះកំបុតត្បូងដោយឡែកមួយទៀត។ ប៉ូលីសបាននិយាយថា ដំបូលអគារប្រៃសណីយមួយកន្លែងបានដួលរលំ នៅក្រុង Kearny រដ្ឋ New Jersey ហើយឥឡូវនេះក្រុមជួយសង្គ្រោះកំពុងនៅកន្លែងកើតហេតុ ប៉ុន្តែវាមិនច្បាស់ទេថាតើមានអ្នករងរបួសប៉ុន្មាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: