អន្តរជាតិ

លោក Yoshihide Suga នឹងលាលែងពីតំណែងជានាយករដ្ឋមន្រ្តីរបស់ប្រទេសជប៉ុន

BY
autoadmin
September 3, 2021

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតជាប្រធានគណបក្សឡើងវិញនៅខែនេះទេ ដែលជាសញ្ញានៃការបញ្ចប់អាណត្តិរបស់លោក។ លោក Suga ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីជប៉ុនកាលពីឆ្នាំមុន បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Shinzo Abe ។ ហើយការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងដោយសារតែសំឡេងគាំទ្ររបស់លោក Suga បានធ្លាក់ចុះដល់កម្រិតទាបបំផុត។

សព្វថ្ងៃប្រទេសជប៉ុននៅតែប្រឈមមុខនឹងរលកឆ្លងដ៏អាក្រក់បំផុតនៃជំងឺ COVID-19 ហើយប្រទេសនេះក៏នៅតែស្ថិតក្រោមស្ថានភាពគ្នាអាសន្ននៅឡើយទេ។ ករណីឆ្លងជំងឺ COVID-19 សរុបជាង ១.៥ លានករណី ត្រូវបានក់តត្រាចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ដំបូង ប៉ុន្តែការចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋក៏មានភាពយឺតយ៉ាវដែរ។ ចំណែកឯការសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅឆ្នាំនេះ ស្របពេលដែលជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ ក៏បង្ហាញថាលោកមិនមានប្រជាប្រិយភាពដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: