ទារិកាភ្លោះអាយុ ១ខួប ដែលមានក្បាលជាប់គ្នាពីកំណើត បានទទួលការវះកាត់យ៉ាងជោគជ័យជាលើកដំបូងបំផុត នៅក្នុងប្រតិបត្តិការវះកាត់ដ៏កម្រមួយនៅឯប្រទេសអ៊ីស្រាអែល
- BY
- autoadmin
- September 6, 2021
ទារិកាភ្លោះអាយុប្រមាណ ១ខួប ដែលកើតមកមានក្បាលជាប់គ្នា អាចបានជួបមុខគ្នាជាលើកដំបូងបំផុត បន្ទាប់ពីពួកគេទទួលបានការវះកាត់ដ៏កម្រមួយនៅឯប្រទេសអ៊ីស្រាអែល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃច័ន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។ ប្រតិបត្តិការវះកាត់លើទារិកាទាំង ២នាក់ បានធ្វើឡើងអស់រយៈពេល ១២ម៉ោង នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Soroka ក្នុងទីក្រុង Beersheba កាលពីសប្តាហ៍មុន ដោយមានការចូលរួមពីក្រុមអ្នកជំនាញរាប់សិបនាក់មកពីអ៊ីស្រាអែល និងបរទេស ខណៈមានការរៀបចំទុកជាមុនរាប់ខែ មុនពេលសម្រេចបានការរះកាត់ដោយជោគជ័យនេះ។

ប្រភពបាននិយាយថា ទារិកាទាំង ២នាក់ ពេលនេះបានជាពីរបួសនៃការវះកាត់ និងអាចដកដង្ហើមបានប្រសើរ ខណៈក៏អាចញ៉ាំអាហារបានដោយខ្លួនឯងផងដែរ។ ជម្រាបផងដែរថា នេះគឺជាលើកទី១ហើយ ដែលប្រតិបត្តិការបែបនេះត្រូវបានអនុវត្តនៅប្រទេសអ៊ីស្រាអែល ហើយប្រតិបត្តិការដ៏ប្រថុយប្រថានបែបនេះ មានតែ ២០ លើកប៉ុណ្ណោះ នៅទូទាំងពិភពលោកនេះ។
មួយខែមុនពេលវះកាត់ទារិកាទាំង ២ គ្រូពេទ្យបានបំពាក់ថង់ស៊ីលីកូនដែលអាចបំប៉ោងបាន ចូលទៅក្នុងក្បាលរបស់ទារិកាទាំង ២ ហើយពង្រីកវាជាប្រចាំដើម្បីធ្វើលំហាតដល់បរិវេនដែលត្រូវវះកាត់ ខណៈស្បែកថ្មីត្រូវបានគេប្រើដើម្បីបិទក្បាលរបស់ពួកគេ បន្ទាប់ពីលលាដ៍ក្បាលត្រូវបានបំបែកចេញពីគ្នា។ ការរៀបចំវះកាត់របស់ទារិកាទាំង ២ បានរួមបញ្ចូលទាំងការបង្កើតជាគំរូនិម្មិត 3D និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀត ដើម្បីអាចឱ្យការវះកាត់នេះអាចមានភាពរលូនទៅបាន។ ទារិកាដែលបានកើតនៅឆ្នាំ២០២០ ទាំង ២ នាក់នេះ ត្រូវបានគេរំពឹងថា នឹងអាចមានជីវិតបានជាធម្មតាបន្ទាប់ពីការវះកាត់រួច៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






