ខ្មែរណូត

ស្វែងរក

  • កីឡា

    កីឡាករដែលប្រកបអាជីពនៅក្នុងប្រទេសអង់គ្លេសមានឈ្មោះក្នុង FIFA FIFPro World XI បន្ទាប់ពីអវត្តមានអស់ ៦ឆ្នាំ

    BY Khmernote Media September 25, 2018
    កីឡាករដែលប្រកបអាជីពនៅក្នុងប្រទេសអង់គ្លេសមានឈ្មោះក្នុង FIFA FIFPro World XI បន្ទាប់ពីអវត្តមានអស់ ៦ឆ្នាំ

    FIFA FIFPro World11 2018 ដែលត្រូវបានបោះឆ្នោតដោយកីឡាករអាជីពរាប់ពាន់នាក់មកពីជុំវិញពិភពលោកត្រូវបានបង្ហាញនៅពិធីពានរង្វាន់បាល់ទាត់ល្អបំផុតរបស់ FIFA នៅទីក្រុងឡុងដ៍កាលពីយប់មិញ។ David de Gea, N’Golo Kante និង Eden Hazard ត្រូវបានជាប់ឈ្មោះនៅក្នុង FIFA FIFPro World XI ប៉ុន្តែមិនមានឈ្មោះកីឡាករ Mohamed Salah របស់ Liverpool ទេ។

    គួរបញ្ជាក់ថាកីឡាករដែលប្រកបអាជីបក្នុងប្រទេសអង់គ្លេសមិនមានឈ្មោះក្នុងបញ្ជី FIFA FIFPro World XI ចាប់តាំងពីឆ្នាំ ២០១២ មកម្លេះដែលកីឡាករដែលជាប់ឈ្មោះចុងក្រោយនោះគឺ Wayne Rooney និង Nemanja Vidić  របស់ក្លឹប Mancheste United នៅក្នុងឆ្នាំ ២០១១។

    FIFA FIFPro World XI: David de Gea, Dani Alves, Raphael Varane, Sergio Ramos, Marcelo, N’Golo Kante, Luka Modric, Kylian Mbappe, Lionel Messi, Eden Hazard, Cristiano Ronaldo

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ FIFA

     

    Share This Post: