ខ្មែរណូត

ស្វែងរក

  • កីឡា

    តើ Messi និង Ronaldo បោះឆ្នោតឲ្យនរណាគេខ្លះក្នុងឆ្នាំនេះ?

    BY Khmernote Media September 25, 2018
    តើ Messi និង Ronaldo បោះឆ្នោតឲ្យនរណាគេខ្លះក្នុងឆ្នាំនេះ?

    នៅក្នុងការប្រកាសលទ្ធផលពានរង្វាន់ FIFA Awards កាលពីម្សិលមិញដែលធ្វើឡើងនៅក្នុងទីក្រុង London ប្រទេសអង់គ្លេសនោះមិនមានវត្តមានខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែប្រយុទ្ធ Lionel Messi ចូលរួមក្នុងព្រឹតិ្តការណ៍នេះទេ ដោយសារតែពួកគេមានភារៈកិច្ចរៀងខ្លួន។

    ទោះបីជាគ្មានវត្តមានរបស់កំពូលកីឡាករបាល់ទាត់ដ៏ឆ្នើមក្នុងពិភពលោកចូលរួមក្នុងព្រឹតិ្តការណ៍ប្រកាសលទ្ធផលពានរង្វាន់ឯកកត្តជន FIFA Awards នេះពិត ប៉ុន្ដែពួកគេទាំងពីរបានចូលរួមបោះឆ្នោតជ្រើសរើសកីឡាករប្រុសឆ្នើមបំផុតប្រចាំឆ្នាំ 2018 នេះ។ នៅក្នុងការបោះឆ្នោតជ្រើសរើស The Best FIFA  Men’s Player នេះ Ronaldo និង Messi បានបោះឆ្នោតឲ្យដូចជា៖

    1. ខ្សែប្រយុទ្ធ Cristiano Ronaldo បោះឆ្នោតឲ្យដូចជា៖ លេខរៀងទី 1: Raphael Varane លេខរៀងទី 2: Luka Modric លេខរៀងទី 3: Antoine Griezmann

    2. ខ្សែប្រយុទ្ធ Lionel Messi បោះឆ្នោតឲ្យដូចជា៖ លេខរៀងទី 1: Luka Modric លេខរៀងទី 2: Kylian Mbappe លេខរៀងទី 3: Cristiano Ronaldo។

    ប្រភព៖ BR Football

    Share This Post: