លោក ចូ បៃដិន ប្រកាសឱ្យបុគ្គលិកការងារត្រូវទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បើមិនដូច្នេះទេ ពួកគេនឹងត្រូវធ្វើតេស្ដជាប្រចាំរៀងរាល់សប្ដាហ៍
- BY
- autoadmin
- September 10, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសពីវិធានការថ្មីទប់ស្កាត់ជំងឺ COVID-19 ដែលតម្រូវឱ្យបុគ្គលិកនៅតាមក្រុមហ៊ុនធំៗ ត្រូវតែទទួលវ៉ាក់សាំងបង្ការ ឬប្រឈមនឹងការធ្វើតេស្តប្រចាំសប្តាហ៍។ វិធានការណ៍នេះក៏រួមបញ្ចូលទាំងការផ្តល់វ៉ាក់សាំងដល់បុគ្គលិកសហព័ន្ធរាប់លាននាក់ផងដែរ ខណៈករណីជំងឺ COVID-19 នៅក្នុងប្រទេសកំពុងកើនឡើង។

មន្ទីរពេទ្យនៅក្នុងរដ្ឋមួយចំនួនបានឈានដល់ចំនួនកណត់ ចំពេលមានការរីករាលដាលនៃវ៉ារ្យ៉ង់ Delta ដែលជាវ៉ារ៉្យង់ឆ្លងរាលដាលលឿនបំផុតមួយ។ តម្រូវការថ្មីនេះគ្របដណ្តប់លើកម្មករប្រហែល ១០០ លាននាក់ ខណៈលោកប្រធានាធិបតីបាននិយាយថា នេះមិនទាក់ទងនឹងសេរីភាព ឬជម្រើសផ្ទាល់ខ្លួននោះទេ វាគឺជាការការពារខ្លួនអ្នក និងអ្នកនៅជុំវិញអ្នក។ គួរឱ្យដឹងដែរថា ចាប់តាំងពីមានជំងឺរាតត្បាត COVID-19 ជនជាតិអាមេរិកជាង ៦៥០,០០០ នាក់បានស្លាប់ ហើយមនុស្សប្រហែល ៨០ លាននាក់ នៅអាមេរិកនៅតែមិនព្រមចាក់វ៉ាក់សាំង៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






