អន្តរជាតិ

ប្រទេសកូរ៉េខាងជើងបានទទួលជោគជ័យ លើការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយប្រភេទថ្មីរបស់ខ្លួន

BY
autoadmin
September 13, 2021

កាសែត Rodong Sinmun បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយប្រភេទថ្មីមួយប្រកបដោយជោគជ័យ ដែលបង្កើតឡើងដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារ ហើយវាត្រូវបានបាញ់សាកល្បងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ កាសែតនិយាយថា មីស៊ីលទាំងនោះត្រូវបានបាញ់តាមអាកាសអស់រយៈពេលជាង ២ ម៉ោង ហើយបានវាយប្រហារចំគោលដៅដែលពួកគេកំណត់។

ជំនួយការជិតស្និទ្ធម្នាក់របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា សមិទ្ធផលនេះគឺជាផ្លែផ្កាដ៏ត្រចះត្រចង់នៃគោលនយោបាយរបស់គណបក្សពលករ ក្នុងការផ្តល់អាទិភាពដល់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិ។ មន្រ្តីរូបនេះបានសង្កត់ធ្ងន់លើតម្រូវការនៃវិស័យវិទ្យាសាស្ត្រការពារ ដើម្បីឈានទៅបង្កើនសមត្ថភាពការពារជាតិ និងការទប់ស្កាត់សង្គ្រាម។ យ៉ាងណាមិញ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលទទួលបន្ទុកបញ្ហាកូរ៉េខាងជើង គឺគ្រោងនឹងជួបប្រជុំនៅទីក្រុងតូក្យូនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: