ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាហ្វហ្គានីស្ថានក្រោមការគ្រប់គ្រងដោយក្រុមតាលីបង់ នឹងបែងចែកមិនឱ្យនិស្សិតស្រីប្រុសរៀនរួមគ្នាក្នុងថ្នាក់តែមួយនោះទេ

    BY autoadmin September 13, 2021
    អាហ្វហ្គានីស្ថានក្រោមការគ្រប់គ្រងដោយក្រុមតាលីបង់ នឹងបែងចែកមិនឱ្យនិស្សិតស្រីប្រុសរៀនរួមគ្នាក្នុងថ្នាក់តែមួយនោះទេ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមតាលីបង់នឹងញែកដាច់ពីគ្នារវាងនិស្សិតស្រី និងនិស្សិតប្រុស នៅតាមសកលវិទ្យាល័យនានា ហើយឯកសណ្ឋានថ្មីនឹងត្រូវបានណែនាំនាពេលក្រោយទៀត។ រដ្ឋមន្ត្រីក្រសួងអប់រំជាន់ខ្ពស់លោក Abdul Baqi Haqqani បានបញ្ជាក់ថា ស្ត្រីនឹងត្រូវបានអនុញ្ញាតឱ្យចូលរៀន ប៉ុន្តែមិនអាចរៀនជាមួយក្រុមបុរសបានទេ។ លោកក៏បានប្រកាសពីការពិនិត្យឡើងវិញ ចំពោះមុខវិជ្ជាដែលសិស្សនឹងត្រូវសិក្សាផងដែរ។ ការប្រកាសនេះហាក់ដូចជាប្លែកបន្ដិច ដោយសារស្ត្រី និងក្មេងស្រី ត្រូវបានគេហាមឃាត់មិនឱ្យទៅសាលា និងសាកលវិទ្យាល័យនោះទេ កាលពីជំនាន់ក្រុមតាលីបង់ បានគ្រប់គ្រងអាហ្វហ្គានីស្ថាននៅចន្លោះឆ្នាំ១៩៩៦ និង ២០០១ ។

    ពោលគឺក្រុមតាលីបង់បាននិយាយថា ពួកគេនឹងមិនរារាំងស្ត្រីមិនឱ្យទទួលបានការអប់រំ ឬមានការងារធ្វើឡើយ។ ប៉ុន្តែចាប់តាំងពីពួកគេដណ្តើមបានការគ្រប់គ្រងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ពួកគេបានស្នើសុំស្ត្រីទាំងអស់ ដោយលើកលែងតែអ្នកនៅក្នុងវិស័យសុខាភិបាលសាធារណៈ ឱ្យនៅឆ្ងាយពីការងាររហូតដល់ស្ថានភាពសន្តិសុខប្រសើរឡើងវិញ។ ការប្រកាសកាលពីថ្ងៃអាទិត្យនៃគោលនយោបាយឧត្តមសិក្សានេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីពួកតាលីបង់ បានលើកទង់ជាតិរបស់ពួកគេនៅលើវិមានប្រធានាធិបតី ដែលជាសញ្ញានៃការចាប់ផ្តើមរដ្ឋបាលរបស់ពួកគេ បន្ទាប់ពីបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតកាលពីមួយខែមុន។

    អ្នកខ្លះនៅតែជឿថា ច្បាប់ថ្មីនេះនឹងធ្វើឱ្យស្ត្រីមិនអាចទទួលបានការអប់រំនោះទេ ព្រោះថាសាកលវិទ្យាល័យមិនមានធនធានគ្រប់គ្រាន់ ដើម្បីផ្តល់ថ្នាក់រៀនដែលអាចញែកសិស្សឱ្យដាច់ដោយឡែកពីគ្នា។ ទោះយ៉ាងណាក៏ដោយ លោក Haqqani បានអះអាងហើយថា ប្រទេសខ្លួនមានគ្រូបង្រៀនជាស្ត្រីគ្រប់គ្រាន់ ហើយថាកន្លែងដែលពួកគេមិនមានជម្រើសផ្សេងទៀតនឹងត្រូវរកដំណោះស្រាយជាក្រោយទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: