ខ្មែរណូត

ស្វែងរក

  • កីឡា

    តោខៀវ Chelsea ប៉ះហង្សក្រហម Liverpool នៅទឹកដី Anfield ក្នុងពានរង្វាន់ Carabao Cup យប់នេះ

    BY Khmernote Media September 26, 2018
    តោខៀវ Chelsea ប៉ះហង្សក្រហម Liverpool នៅទឹកដី Anfield ក្នុងពានរង្វាន់ Carabao Cup យប់នេះ

    ហង្សក្រហម Liverpool ត្រូវបើកទ្វារកីឡដ្ឋានស្វាគមន៍ក្លឹបតោខៀវ Chelsea នៅវេលាម៉ោង ១:៤៥ រំលងអាធ្រាត្រក្នុងក្របខ័ណ្ឌ Carabao Cup នៅជុំទី៣មុនពេលដែលក្លឹបទាំងពីរនឹងត្រូវប៉ះគ្នាម្តងទៀតនៅទឹកដី Stamford Bridge ក្នុងក្របខ័ណ្ឌ Premier League វិញម្តង។

    Klopp បានបញ្ជាក់ថា Simon Mignolet នឹងចូលលេងក្នុងជម្រើស ១១នាក់ដំបូងពេលប៉ះនឹង Chelsea នៅយប់នេះខណៈដែល Dejan Lovren ហាក់ដូចជាត្រៀមខ្លួនរួចរាល់ក្នុងការចូលលេងវិញបន្ទាប់ពីរបួស។ Divock Origi មានបញ្ហា (កជើង) និង Adam Lallana (ក្រលៀន) កំពុងតែហ្វឹកហាត់ប៉ុន្តែប្រហែលជាមិនទាន់ត្រៀមខ្លួននៅឡើយទេ។

    ខ្សែការពារ Antonio Rudiger មានបញ្ហា (ក្រលៀន) និងខ្សែបម្រើ Pedro (ស្មា)។ យើងនឹងដឹងថាតើកីឡាករ Willy Caballero នឹងចាប់ផ្តើមជម្រើសដំបូងរបស់គាត់នៅរដូវកាលនេះឬយ៉ាងណា។រីឯ Jorginho អាចត្រូវបានឲសម្រាកប៉ុន្តែមិនទាន់ដឹងច្បាស់នោះទេ។

    Chelsea បានជួបហង្សក្រហម Liverpool ចំនួនប្រាំមួយដងក្នុងក្របខ័ណ្ឌ Carabao Cup ហើយអ្នកដែលឈ្នះនោះបានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ជំនួបចុងក្រោយនៅឆ្នាំ 2015 បានបញ្ចប់ក្នុងលទ្ធផល 1-1 នៅលើទឹកដី Anfield ប៉ុន្តែក្លឹប Chelsea បានយកឈ្នះក្នុងលទ្ធផល 1-0 នៅឯទឹកដី Stamford Birdge ក្នុងការប្រកួតជើងទី២។

    អត្ថបទ៖ ប៊ុនហួរ

    Share This Post: