តារាល្បី៦ដួង នឹងជួបគ្នានៅលើឆាកប្រគុំតន្ត្រីថ្ងៃទី៣ មិនា ដើម្បីអបអរមុនថ្ងៃសិទ្ធិនារីចូលមកដល់
- February 28, 2018
តារាចម្រៀងប្រុសស្រីចំនួន៦ដួងរបស់ផលិតកម្មហង្សមាស នឹងមកជួបគ្នានៅលើឆាកប្រគុំតន្ត្រីកោះពេជ្រ នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៨ នេះដើម្បីអបអរទិវាសិទ្ធិនារី ដែលនឹងចូលមកដល់នៅថ្ងៃទី៨ ខែមិនា។ ការប្រគុំតន្ត្រីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗក្នុងនោះមានលោក ព្រាប សុវត្ថិ , អ្នកនាង ពេជ្រ សោភា , កញ្ញា រ៉េត ស៊ូហ្សាណា, លោក វង្ស តារារតនា, កញ្ញា ឈីន រតនា និង កញ្ញា វី ឌីណែត។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនស្រាបៀរ GANZBERG តែងតែរៀបចំពិធីប្រគុំតន្ត្រីដ៏អស្ចារ្យដើម្បីកំដរអារម្មណ៏មហាជន អោយមានភាពសប្បាយរីករាយជាមួយតារាចម្រៀងល្បីៗជាច្រើនដួង។ កុំភ្លេចចូលរួមទស្សនាដោយសេរី នារាត្រីថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៨ នៅមុខសាលមហោស្រពកោះពេជ្រទាំងអស់គ្នា៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






